ការរត់ម៉ារ៉ាតុងនៅបូស្តុនត្រូវបានលុបចោលដោយសារតែការឆ្លងរាលដាលជំងឺកូវីដ-១៩

ចែករំលែក៖

ការរត់ម៉ារ៉ាតុងនៅបូស្តុនដែលគេហៅថា “The Boston Marathon” ត្រូវបានលុបចោលជាលើកដំបូងក្នុងប្រវតិ្តសាស្រ្តរបស់ខ្លួនដែលមិនធ្លាប់មានរយៈពេល១២៤ឆ្នាំ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩។ នេះបើតាមការចេញផ្សាយរបស់ BBC Sport នៅថ្ងៃសុក្រនេះ ។

ការរត់ប្រណាំងនេះត្រូវបានពន្យារពេលម្តងរួចមកហើយចាប់ពីថ្ងៃទី២០ ខែមេសាដល់ថ្ងៃទី១៤ ខែកញ្ញា។ ប៉ុន្តែទោះយ៉ាងណាអភិបាលក្រុងបូស្តុនលោក Marty Walsh បាននិយាយថា ការរត់ប្រណាំងមិនអាចត្រូវបានធ្វើឡើងបានទេ ដោយសារតែការភ័យខ្លាចពីសុខភាពសាធារណៈ។ ដូច្នេះហើយក៏សម្រេចចិត្តលុបចោលការរត់ប្រណាំងនេះតែម្តង។

លោក Walsh បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា “មិនមានវិធីដើម្បីរៀបចំទ្រង់ទ្រាយធំនៃការរត់ប្រណាំង ដោយមិននាំយកមនុស្សជាច្រើនចូលជិត។ យើងមានន័យថា អាចនឹងមានតែកីឡាកររត់ប្រណាំង បុគ្គលិក និងផ្នែកបច្ចេកទេសប៉ុណ្ណោះក្នុងទីលាន”។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍រត់ប្រណាំងនេះគឺជាព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុងប្រចាំឆ្នាំធំបំផុតដែលមានរយៈពេលយូរជាងគេបំផុតនៅលើពិភពលោកដែលត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ១៨៩៧មកម្ល៉េះ ។ ក្នុងការប្រកួតកាលពីឆ្នាំ២០១៩ កីឡាករ Lawrence Cherono របស់កេនយ៉ា និងកីឡាការិនី Worknesh Degefa នៃប្រទេសអេត្យូពីបានឈ្នះការប្រណាំងផ្នែកបុរស និងផ្នែកស្ត្រី ៕

...

ដោយ៖ ភិរក្ស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print