ផ្អើលដល់ក្មេងៗទាំងព្រឹកពេលប្រទះឃើញបុរសម្នាក់ ចងកក្រោមដើមព្រីង

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់ត្រូវបានក្មេងៗនិងអ្នកភូមិប្រទះឃើញចងកសម្លាប់ខ្លួនក្រោមដើមព្រីងនៅក្នុងភូមិចាស់មួយកន្លែងបង្កការភ្ញាក់ផ្អើលនិងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានមកពិនិត្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នៅក្នុងភូមិឫស្សីជង្រុក ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា បុរសដែលធ្វើអត្តឃាតឈ្មោះកុយ ឆន  អាយុ២៥ឆ្នាំ មុខរបរអតីតបុគ្គលិកកាស៊ីណូ បច្ចប្បន្នជាកម្មករសំណង់ រស់នៅភូមិឫស្សីជង្រុក ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ក្រោយទទួលបានព័ត៌មាននេះភ្លាមកម្លាំងជំនាញបចេ្ចកទេសស្រុក រួមសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលរមាំងថ្កោល និងលោកគ្រូពេទ្យស្រុកស្វាយទាបបានចុះទៅដល់កន្លែងដែលសាកសពចងកដើម្បីពិនិត្យលើខ្លួនប្រាណសាកសពហើយពុំឃើញមានស្លាកស្នាមអី្វក្រៅពីកន្លែងចងកនោះទេ។

ក្រោយពីធ្វើការស្រាវជ្រាវរួចមកសមត្តកិច្ចបានប្រគល់សាកសពឲ្យទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។

បើតាមសម្តីរបស់សាច់ញាតិសពជនរងគ្រោះបានប្រាប់ថា ជនរងគ្រោះធ្លាប់មានប្រពន្ធពីរនាក់ ហើយសព្វថ្ងៃពុំបានរស់នៅជាមួយប្រពន្ធណាមួយនោះទេ ដោយប្រពន្ធទីមួយបានចំណងដៃកូនមួយ និងប្រពន្ធក្រោយបានកូនមួយទៀត ហើយជនរងគ្រោះធ្លាប់ជួបគ្រោះថ្នាក់ចរាចរណ៍រងរបួសធ្ងន់ធ្ងរកាលពីប៉ុន្មានឆ្នាំមុនដោយរស់នៅជាមួយឪពុកម្តាយបន្ទាប់ពីលែងលះប្រពន្ធទាំងពីរមក។

ក្រោយពិនិត្យរួចសមត្តកិច្ចបានប្រគល់សពឲ្យទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕ដោយ៖យឹម សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print