ភ្នំពេញ៖ បើគិតរហូតដល់ម៉ោង ៨០០ព្រឹក ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២០ កម្ពុជាយេីងពុំរកឃេីញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីទេ ។ ដូច្នេះចំនួនអ្នកឆ្លងសរុបកូវីដ-១៩ ១២៤នាក់ដដែល ,ចំនួនអ្នកសំរាកព្យាបាលនៅមន្ទីរពេទ្យ២នាក់ ,អ្នកជាសះស្បេីយហេីយចំនួន១២២នាក់ និងគ្មានអ្នកបាត់បង់ជីវិតឡើយ ។
សូមបញ្ជាក់ថា៖ ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។
យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ ល។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន ១៩៤៥៧ ស្មេីនឹង១១៧២ ក្នុង១លាននាក់
ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥
http://covid19-map.cdcmoh.gov.kh
អរគុណ inSTEDD
ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥ ៕
ដោយ៖ សិលា