អ្នកគេងមិនលក់ អាចមានឱសថធម្មជាតិជួយព្យាបាលគេងលក់យ៉ាងមានប្រសិទ្ធភាព

ចែករំលែក៖

ភ្នំពេញ ៖ រោគគេងមិនលក់ជាបញ្ហាមួយពិបាកបំផុតលើបញ្ហាផ្លូវចិត្ត សុខភាព។ តាមពិតអ្នកដែលកើតរោគគេងមិនលក់គឺមានបញ្ហានៅក្នុងការគេងឱ្យឆាប់លក់ ឬលក់ហើយឆាប់ភ្ញាក់ឡើងវិញ ភ្ញាក់នៅកណ្តាលយប់ ហើយនឹងមានការពិបាកក្នុងការខំគេងឱ្យលក់វិញណាស់។ លទ្ធផលនៃការរំខាននៅក្នុងការគេង ភាគច្រើនតែងតែជាការមួម៉ៅ វិបត្តិផ្លូវចិត្តអារម្មណ៍មិននឹងន ឬខ្សោយការចងចាំ ធ្លាក់ខ្លួនស្គម អស់កម្លាំងជាដើម។

ទីបំផុតត្រូវបានគេ ដឹងថា៖ មានប្រភេទរុក្ខជាតិ ផ្លែ/ផ្កាប៉ាស្យុង ជាលក្ខណៈរុក្ខជាតិ វាជារុក្ខជាតិវល្លិតោងឡើង ដាំបានគ្រប់ទីកន្លែងដោយមិនរើសដី ទីតាំង ហើយមានគុណប្រយោជន៍ថែមទៀត។
ស្លឹកឆែក ឆ្លាស់គ្នា ដែលមានកំពក។ ផ្កាទោល មានទំហំធំល្មមស្រស់ស្អាត ដោយមានសណ្ឋានដូចម្កុដ ឬបាំងឆ័ត្រពណ៌ស លាយស្វាយ។ ផ្លែមានរាងមូល មានអង្កត់ផ្ចិត ៥ ទៅ ៨សង់ទីម៉ែត្រ មានសារជាតិទឹក និងគ្រាប់នៅខាងក្នុង។ សាច់នៅខាងក្នុងផ្លែមានក្លិនឈ្ងុយ ហើយអាចធ្វើភេសជ្ជៈយ៉ាងឆ្ងាញ់ពិសា ថែមទាំងសំបូរទៅដោយវីតាមីនសេទៀតផង។

សូមបញ្ជាក់ថា៖ កន្លែងដាំដុះ: ផ្លែ/ផ្កាប៉ាស្យុងមាននៅស្ទើរទែគ្រប់ប្រទេសទាំងអស់នៅតំបន់ត្រូពិក។ វិធីធ្វើ និងរបៀបប្រើ គឺការពិសារ ជាតិទឹកពីផ្លែប៉ាស្យុង ៤៥នាទី មុនពេលចូលគេងអាចជួយដល់បញ្ហាគេងមិនលក់។ ប្រសិនបើនៅទីផ្សារនៅតំបន់លោកអ្នកមានលក់ជាតិផ្កាប៉ាស្យុង ចូរលាយ ៣០ ទៅ ៦០តំណក់ជាមួយទឹកមួយកែវប្រមាណជា ៤៥នាទី មុនចូលគេង។
ការប្រើប្រាស់ធ្វើជាថ្នាំដទៃទៀត ,ការពារ ឬព្យាបាលការកន្ត្រាក់នៃសាច់ដុំរញីរញ័រ ឬការប្រកាច់,ការឈឺក្បាល,ការឈឺចាប់សរសៃប្រសាទ,ជួយឱ្យស្ងប់អារម្មណ៍,ខ្សោយ,ការរំលាយអាហារ,ដំបៅពោះវៀន និងសរសៃប្រសាទ ជាពិសេសសរសៃប្រសាទតាមផ្ទៃមុខ។
ដូច្នេះហើយ អ្នកគេងមិនលក់ អាចមានឱសថធម្មជាតិជួយព្យាបាលគេងលក់យ៉ាងមានប្រសិទ្ធភាព សូមសាកល្បងមើល៍ដើម្បីសុខភាព៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print