គេ​ថា​ សំណង់​យាយ​ផា​ន​ ក្បែរ​អធិការដ្ឋាន​ខណ្ឌ​៧​មក​រា​ អត់​ច្បាប់​ទេ​

ចែករំលែក៖

​ភ្នំពេញ​៖​ សំំ​ណ​ង់​១​កន្លែង​ដែល​កំពុង​សាងសង់​នៅ​ក្បែរ​អធិការដ្ឋាន​ខណ្ឌ​៧​មក​រា​ មិន​មានច្បាប់​សុំ​ការ​អនុញ្ញាត​ត្រឹមត្រូវ​ ប៉ុន្តែ​បាន​និង​កំពុង​សាងសង់​យ៉ាង​រលូន​ ។​ សំណង​ដែល​គ្មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​នេះ​មា​នទី​តាំងនៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង​ ក្បែរ​និង​សាលា​ខណ្ឌ​៧​មក​រា​ប្រមាណ​ជាង​២០​ម៉ែត្រ​ដែល​ជាប់​និង​របង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មក​រា​ កំពុង​តែ​សាងសង់​យ៉ាង​រលូន​ដោយ​មិន​មាន​អាជ្ញាធរ​ឬ​ស្ថាប័ន​ជំនាញ​ណា​ចុះ​មក​ត្រួតពិនិត្យ​ឡើយ​។​

​បើ​តាម​សម្ដី​លោក​ គៀង​ ល័​ក្ខ​ អភិបាលរង​ខណ្ឌ​៧​មក​រា​ បាន​ប្រាប់​អោយ​ដឹង​ថា​ សំណង់​ដែល​មាន​ទីតាំង​ខាងលើ​នេះ​ ពុំ​មានច្បាប់​សុំ​អនុញ្ញាត​ត្រឹមត្រូវ​ឡើយ​ ដោយសារ​តែ​ម្ចាស់​សំណង់​នេះ​គឺជា​ របស់​ លោក​ជំទាវ​ម្នាក់​ ហៅ​គេ​ថា​ យាយ​ផា​ន់​ ដែល​គ្រប់​សំណង់​របស់​គាត់​ទាំងអស់​មិន​ដែល​មាន​សុំ​ច្បាប់​អនុញ្ញាត​សាងសង​ណាមួយ​ឡើយ​ពី​អាជ្ញា​ធ័​រ​ ជាក់ស្ដែង​ដូច​ជាទី​តាំងនៅ​ក្បែរ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មក​រា​នេះ​ជាដើម​។​

​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​បានអោយ​ដឹងផង​ដែរ​ថា​ តាំងពី​សំណង់​នេះ​សាងសង់​ តែងតែ​ធ្លាក់​ឬ​រស្សី​ និង​របស់របរ​ផ្សេងៗ​ មិន​តែ​ប៉ុ​ណ្ដោះ​របស់របរ​ដែល​ធ្លាក់​បាន​ធ្លាក់​លើ​ដំបូង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មក​រា​ផង​ដែរ​ស្ទឺ​រាល់ថ្ងៃ​ ដូច្នេះ​សុំ​អោយ​អាជ្ញាធរ​ លោក​ លឹ​ម​ សុភា​ គណៈ​នៃ​អភិបាល​ខណ្ឌ​៧​មក​រា​ ជួយ​ចុះ​មើល​ទីតាំង​សំណង់​ដែល​គ្មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​នេះ​ផង​៕​

abc

...

ដោយ៖ ហេង​ សូ​រិ​យា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print