ភ្នំពេញ៖ សំំណង់១កន្លែងដែលកំពុងសាងសង់នៅក្បែរអធិការដ្ឋានខណ្ឌ៧មករា មិនមានច្បាប់សុំការអនុញ្ញាតត្រឹមត្រូវ ប៉ុន្តែបាននិងកំពុងសាងសង់យ៉ាងរលូន ។ សំណងដែលគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវនេះមានទីតាំងនៅតាមបណ្ដោយផ្លូវបេតុង ក្បែរនិងសាលាខណ្ឌ៧មករាប្រមាណជាង២០ម៉ែត្រដែលជាប់និងរបងអធិការដ្ឋាននគរបាលខណ្ឌ៧មករា កំពុងតែសាងសង់យ៉ាងរលូនដោយមិនមានអាជ្ញាធរឬស្ថាប័នជំនាញណាចុះមកត្រួតពិនិត្យឡើយ។
បើតាមសម្ដីលោក គៀង ល័ក្ខ អភិបាលរងខណ្ឌ៧មករា បានប្រាប់អោយដឹងថា សំណង់ដែលមានទីតាំងខាងលើនេះ ពុំមានច្បាប់សុំអនុញ្ញាតត្រឹមត្រូវឡើយ ដោយសារតែម្ចាស់សំណង់នេះគឺជា របស់ លោកជំទាវម្នាក់ ហៅគេថា យាយផាន់ ដែលគ្រប់សំណង់របស់គាត់ទាំងអស់មិនដែលមានសុំច្បាប់អនុញ្ញាតសាងសងណាមួយឡើយពីអាជ្ញាធ័រ ជាក់ស្ដែងដូចជាទីតាំងនៅក្បែរអធិការដ្ឋាននគរបាលខណ្ឌ៧មករានេះជាដើម។
ប្រជាពលរដ្ឋនិងសមត្ថកិច្ចបានអោយដឹងផងដែរថា តាំងពីសំណង់នេះសាងសង់ តែងតែធ្លាក់ឬរស្សី និងរបស់របរផ្សេងៗ មិនតែប៉ុណ្ដោះរបស់របរដែលធ្លាក់បានធ្លាក់លើដំបូងអធិការដ្ឋាននគរបាលខណ្ឌ៧មករាផងដែរស្ទឺរាល់ថ្ងៃ ដូច្នេះសុំអោយអាជ្ញាធរ លោក លឹម សុភា គណៈនៃអភិបាលខណ្ឌ៧មករា ជួយចុះមើលទីតាំងសំណង់ដែលគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវនេះផង៕
ដោយ៖ ហេង សូរិយា