ពលរដ្ឋ​នៅ​ខេត្ត​ព្រះ​សីហ​នុ​រិះគន់​ក្រុមហ៊ុន​ Camhomes​ ប្រកាស​លក់​ខុន​ដូ​ ខ្យល់​

ចែករំលែក៖

​ខេត្ត​ព្រះ​សីហ​នុ​៖​ ក្រុមហ៊ុន​ Camhomes​ ដែល​អះអាង​ថា​ បាន​ដាក់​ទុន​វិនិយោគ​សំណង់​អាគារ​ខុន​ដូ​ និង​អាគារ​ពាណិជ្ជកម្ម​ផ្សេងៗ​ មានកំ​ពស់​រហូត​ដល់​ទៅ​២៨​ជាន់​ នៅ​ភូមិ​១​ សង្កាត់​លេខ​៣​ ក្រុងព្រះសីហនុ​ និង​បាន​សម្ពោធ​បញ្ចុះ​បឋមសិលា​ យ៉ាង​អធិកអធម​កាលពី​ថ្ងៃ​ទី​១៦​ ខែមករា​ ឆ្នាំ​២០១៦​ កន្លង​ទៅ​ រហូត​ដល់​ពេល​នេះ​ ក្រុមហ៊ុន​មិន​ទាន់​មាន​សកម្មភាព​បុក​គ្រឹស​ ឫ​ ដឹក​យក​សម្ភា​រះ​សំណង់​អ្វី​មក​តម្កល់​ទៅ​លើ​ទីតាំង​ដី​នោះ​នៅឡើយ​ទេ​ ។​ ប្រការ​នេះ​ ពលរដ្ឋ​នៅ​ខេត្ត​ព្រះ​សីហ​នុ​បាន​រិះគន់​ថា​ក្រុមហ៊ុន​ Camhomes​ កំពុង​ប្រើ​ល្បិច​ធ្វើ​នំ​អត់​ម្សៅ​ ដោយ​ប្រកាស​លក់​ខ្យល់​ ។​ ​

​ពលរដ្ឋ​នៅ​ខេត្ត​ព្រះ​សីហ​នុ​បាន​និយាយ​តៗ​គ្នា​ថា​ នៅ​លើ​ទំព័រ​កាសែត​ កញ្ចក់​ទូរទស្សន៍​ ក្នុងស្រុក​ ឃើញ​តែ​ប្រកាស​លក់​បន្ទប់​ខុន​ដូរ​ របស់​ក្រុមហ៊ុន​ Camhomes​ នៅ​ទី​ក្រុងព្រះសីហនុ​ ប៉ុន្តែ​
​មិន​មាន​អ្វី​នោះ​ទេ​ គឺ​មាន​តែ​ដី​ទទេ​ សុទ្ធសាធ​តែ​ម្តង​ ករណី​នេះ​ប្រសិនបើ​មានការ​ឆបោក​អ្វី​នោះ​ សង្ស័យ​ថា​ មិនដឹង​ជា​ទៅ​រក​អ្នក​ទទួលខុសត្រូវ​នៅ​ទីណា​នោះ​ដែរ​ ។​

​មន្ត្រី​អ្នក​ច្បាប់​ម្នាក់​បាន​និយាយ​ថា​ ក្រុមហ៊ុន​វិនិយោគ​នីមួយៗ​ គួរ​ណាស់​មាន​ថវិការ​តម្កល់​នៅ​ធានា​គារ​ជាតិ​ដោយ​មានការ​ឯកភាព​ពី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ប៉ុន្តែ​ចំពោះ​ក្រុមហ៊ុន​សំណង់​អាគារ​ធំៗ​កន្លង​មក​មិនដឹង​ថា​ គេ​អនុវត្តន៍​ច្បាប់​វិនិយោគ​បែប​ណា​នោះ​ទេ​។​

​បញ្ជាក់​ថា​ ក្រុមហ៊ុន​ Camhomes​ បាន​ប្រារ​ព​កម្ម​ពិធី​សម្ពោធ​បញ្ចុះ​បឋមសិលា​សាងសង់​អាគារ​ខុន​ដូ​និង​អាគារ​ពាណិជ្ជកម្ម​កំពស់​២៨​ជាន់​ នៅ​ជិត​ក្រុមហ៊ុន​ គជ់​ អាស៊ី​ ក្រុងព្រះសីហនុ​ កាលពី​ថ្ងៃ​ទី​១៦
​ខែមករា​ កន្លង​ទៅ​នេះ​ ប៉ុន្តែ​អ្វី​ដែល​ជា​ការ​កត់សម្គាល់​ពុំ​មាន​សកម្មភាព​ឫ​គ្រឿងចក្រ​នៅ​លើ​ទីតាំង​បញ្ចុះ​បឋមសិលា​នោះ​ទេ​ សូ​ម្បី​តែ​រោង​គោរព​កម្មវិធី​ក៏​រុះរើ​បាត់​ស្រមោល​ដែរ​ ៕

ses

ses (1)

...

ដោយ៖ ឆ្លាម​សមុទ្រ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print