ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២០ ខែ មករា ឆ្នាំ២០១៦ នៅទីស្ដីការក្រសួងការ ពារជាតិ លោកនាយឧត្ដមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ បានអនុញ្ញាតឱ្យលោកវរសេនីយ៍ឯក ANDREW DAKIN អនុព័ន្ធយោធា អូស្ដ្រាលីចាស់ ដែលត្រូវបញ្ចប់អាណត្ដិ ការទូត និងលោកវរសេនីយ៍ឯក MARK HINCHCLIFFE អនុព័ន្ធយោធាអូស្ដ្រាលី ថ្មីចូលជួបសម្ដែងការគួរសម និងជម្រាប លា ។
លោកវរសេនីយ៍ឯក ANDREW DAKIN បានថ្លែងអំណរគុណចំពោះ ក្រសួងការពារជាតិ ដែលរយៈពេលកន្លង មកបង្កលក្ខណៈងាយស្រួលចំពោះការ បំពេញភារកិច្ច ក្នុងអាណត្ដិការងាររបស់ លោករហូតទទួលបានជោគជ័យក្នុង បេសកកម្មកិច្ចសហប្រតិបត្ដិការ ព្រម ទាំងដកស្រង់បទពិសោធន៍ពីគ្នាទៅវិញ ទៅមក រវាងកម្ពុជា-អូស្ដ្រាលី ។
ក្នុងនោះកងទ័ពអូស្ដ្រាលីបានជួយ បណ្ដុះបណ្ដាលធនធានមនុស្ស ក្នុងខ.ភ.ម បានជាច្រើន ដោយបង្រៀនភាសាអង់ គ្លេសដល់កងយោធពលខេមរភូមិន្ទ ព្រម ទាំងហ្វឹកហ្វឺន បណ្ដុះបណ្ដាលផ្នែកដោះ មីនដល់ខ.ភ.មផងដែរ ។
លោកនាយឧត្ដមសេនីយ៍ នាង ផាត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះរដ្ឋាភិបាលប្រទេសអូស្ដ្រាលី ដែល បានជួយកម្ពុជាក្នុងរយៈពេលកន្លងមក ទាំងជំនួយមនុស្សធម៌ ក៏ដូចជាជួយបណ្ដុះ បណ្ដាលហ្វឹកហ្វឺនខ.ភ.ម ពិសេសការ សិក្សាភាសាអង់គ្លេស ធ្វើឱ្យខ.ភ.មមាន ចំណេះដឹងផ្នែកភាសាអង់គ្លេសឡើងធ្វើឱ្យទំនាក់ទំនងកិច្ចសហប្រតិបត្ដិការទ្វេភាគី រវាងកងទ័ពប្រទេសទាំង២ កម្ពុជា-អូស្ដ្រាលី បានពង្រឹងពង្រីកពីមួយថ្ងៃទៅ មួយថ្ងៃប្រសើរឡើងថែមទៀត ៕
ដោយ៖ សុខដុម