ប្រជាពលរដ្ឋ​៤៨​នាក់​ពុល​នំប៉័ង​សាច់​ជនជាតិ​វៀតណាម​ក្អួត​ និង​រាគ

ចែករំលែក៖

​ខេត្ត​ត្បូងឃ្មុំ​៖​ ប្រជាពលរដ្ឋ​ប្រមាណ​៤៨​នាក់​ បាន​កើត​មាន​អាការ​ក្អួតចង្អោរ​ និង​រាគ​រូស​ បន្ទាប់​ពី​ពួក​គាត់​បាន​ហូប​នំប៉័ង​សាច់​ ដែល​ជិះ​រ៉ឺ​ម៉ក​ដើរ​លក់​ដោយ​ជនជាតិ​វៀតណាម​ម្នាក់​ កាលពី​វេលា​ម៉ោង​៥​ល្ងាច​ ថ្ងៃ​ទី​១៩​ ខែមករា​ ឆ្នាំ​២០១៥​។​

​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​៥​ល្ងាច​ ថ្ងៃ​ទី​១៩​ ខែមករា​ ឆ្នាំ​២០១៦​ នៅ​ចំណុច​ភូមិ​ស្រែ​សោម​ថ្មី​ ឃុំ​កំ​ពាន់​ ស្រុក​មេមត់​ ខេត្ត​ត្បូងឃ្មុំ​ មាន​ប្រជាពលរដ្ឋ​១៨​នាក់​ ប្រុស​១៥​នាក់​ និង​នៅ​ចំណុច​គីឡូម៉ែត្រ​លេខ​៦២​ ស្ថិត​នៅ​ភូមិ​ស្រែ​ចារ​ ឃុំ​ស្រែ​ចារ​ ស្រុក​ស្នួល​ ខេត្តក្រចេះ​ ចំនួន​៣០​នាក់​ សរុប​ទាំងអស់​៤៨​នាក់​ បាន​នាំ​គ្នា​ទិញ​នំប៉័ង​សាច់​ ដែល​លក់​តាម​រ៉ឺ​ម៉ក​ដោយ​ជនជាតិ​វៀតណាម​ម្នាក់​ ហើយ​នាំ​គ្នា​ហូប​ ក៏​បណ្ដាល​ឱ្យ​មាន​អាការ​ក្អួតចង្អោរ​ និង​រាគ​រូស​ ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​ និង​មន្ទីរពេទ្យ​បង្អែក​ស្រុក​មេមត់​។​

​ក្រោយ​ពី​ទទួល​បាន​ដំណឹង​នេះ​ សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​ចុះ​ស្រាវជ្រាវ​ តែ​អ្នកលក់​ជនជាតិ​វៀតណាម​នោះ​ ក្រោយ​ពី​លក់​ហើយ​ក៏​បាន​ចាកចេញ​បាត់​ទៅ​៕​

rss

rss (1)

rss (2)

...

ដោយ៖ ​ហេង​ សូ​រិ​យា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print