Breaking News ៖ អឺរ៉ុបថ្កោលទោសអាមេរិក ប្រើអំពើហិង្សាលើសលុប​ និងរំលោភសិទ្ធិមនុស្ស ក្នុងសកម្មភាពបង្ក្រាបបាតុករ

ចែករំលែក៖

អឺរ៉ុប៖ កន្លងមក​មានតែអាមេរិកប៉ុណ្ណោះ ដែលបានថ្កោលទោស និងស្នើដល់ប្រទេសផ្សេង​ទៀតមិនត្រូវប្រើអំពើហិង្សាលើក្រុមបាតុករ តែពេលនេះសហគមន៍អន្តរជាតិ ពិសេសគឺប្រទេសជាសម្ព័ន្ធមិត្តអាមេរិកក្នុងតំបន់អឺរ៉ុប បានស្នើរដល់អាមេរិក​មិនត្រូវប្រើអំពើហិង្សា លើសលុបទៅលើក្រុមបាតុករជនជាតិស្បែកខ្មៅឡើយ។
មន្ត្រីជាន់ខ្ពស់របស់សហគមន៍អឺរ៉ុប​ទទួលបន្ទុកកិច្ចការបរទេសរបស់សហគមន៍​អឺរ៉ុប បាន​ស្នើដល់កម្លាំងសន្តិសុខអាមេរិក​មិនត្រូវ ស្អប់ខ្ពើម រើសអើងជនជាតិស្បែកខ្មៅនោះឡើយ​។ ទន្ទឹមនឹងនោះក៏បានអំពាវនាវដល់អាមេរិកឲ្យបញ្ឈប់សកម្មភាព ប្រើហិង្សាលើក្រុមបាតុករ​ ហើយត្រូវតែគោរពសិទ្ធិមនុស្សឲ្យបានពេញលេញ។
សារព័ត៌មាន ​AFP ​បានដកស្រង់សំដី លោកJosep Borrell ទទួលបន្ទុកកិច្ចការបរទេសរបស់សហគមន៍អឺរ៉ុប ​EU ​នៅថ្ងៃទី​២ ខែមិថុនានេះ​បានអំពាវនាវ​ដល់អាមេរិក រក្សាការអត់ធ្មត់​មិនត្រូវប្រើហិង្សាហួសហេតុ ទៅលើក្រុមបាតុករ ឡើយ។
លោក​Josep Borrell បានបញ្ជាក់ថា ៖ «ទាំងនោះជាការរំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងូរ@។ មិនថាអាមេរិកឡើយ​ប្រទេសណាដែលរំលោភបំពានសិទ្ធិមនុស្ស គឺត្រូវ តែមានសកម្មភាពប្រឆាំងតបវិញ ។ យើងខ្ញុំនៅអឺរ៉ុប​ក៏ដូចជាពលរដ្ឋអាមេរិក ពិតជាតក់ស្លត់​ចំពោះការស្លាប់របស់ George Floyd ក្រោមថ្វីដៃរបស់ប៉ូលិសអាមេរិក»។
នៅពេលនេះដែរប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ មានគម្រោង ដាក់ពង្រាយកម្លាំងទាហាន រាប់ពាន់នាក់ប្រដាប់ ដោយអាវុធ​ដើម្បីរៀបចំសន្តិសុខសណ្តាប់ធ្នាប់ឡើយវិញ​។ បើទុកឲ្យស្ថានភាពបែបនេះអូសបន្លាយ លោកត្រាំនឹងបាត់ការគាំទ្រយ៉ាងខ្លាំងពីពលរដ្ឋអាមេរិក នៅពេលនោះក្តីសង្ឃឹម ជាប់ឆ្នោតអាណត្តិទីពីរ របស់លោកត្រាំត្រូវបាត់បង់៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print