កីឡាករ៥រូប និងគ្រូបង្គោល ២រូបនៅក្នុងក្រុមឈុតធំរបស់ក្លឹប Barcelona ត្រូវបានគេរកមានផ្ទុកជំងឺកូវីដ-១៩ កាលពីម្សិលមិញ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ។
ករណីធ្វើតេស្តវិជ្ជមានទាំង៧ករណីខាងលើនេះ ត្រូវបានគេរកឃើញបន្ទាប់ពី ក្រុមឈុតធំនៅក្នុងក្លឹប Barcelona បានឆ្លងកាត់ការតេស្ដកាលពីខែឧសភាកន្លងទៅ ហើយត្រូវបានក្រុមវេជ្ជបណ្ឌិតតាមដានរហូតរកឃើញ។ ប៉ុន្តែកាលពីការធ្វើតេស្តនៅខែឧសភានោះអ្នកទាំង៧រូបមិនទាន់មានចេញរោគសញ្ញានៃវីរុសនេះនៅឡើយទេ
សូមបញ្ជាក់ថា ការហ្វឹកហាត់នៅក្នុងក្លឹប Barcelona នៅតែធ្វើធម្មតានៅក្នុងសប្ដាហ៍នេះ ដើម្បីត្រៀមខ្លួនក្នុងប្រកួត La Liga ដែលនឹងចាប់ផ្តើមពីថ្ងៃទី១១ មិថុនាទៅ បើទោះបីជាមានករណីឆ្លងជំងឺកូវីដ១៩ក៏ដោយ។ មនុស្សទាំង៧នាក់នោះ មិនត្រូវបានព័ត៌មានទម្លាយអត្តសញ្ញាណឲ្យដឹងនៅឡើយទេ ៕
ដោយ៖ ធី រីណា