រដ្ឋបាលរាជធានីភ្នំពេញនិង អង្គការJICA សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការឧបករណ៍ស្ទាក់យក សំរាម ដោយស្វ័យប្រវត្តិ នៅស្ថានីយ៍ផ្សារចាស់ ខណ្ឌដូនពេញ

ចែករំលែក៖

ភ្នំពេញ៖  ក្រោមក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណងនៃគម្រោងការពារទឹកជំនន់ និងប្រព័ន្ធ ប្រឡាយលូជំហានទី៤ អង្គការJICA បានសម្ពោធដាក់ឱ្យដំណើរការនូវម៉ាស៊ីនស្ទាក់យក សំរាម ផ្សារចាស់ ស្របមាតទន្លេ ខណ្ឌដូនពេញ ដោយ ស្វ័យប្រវត្តិពីប្រឡាយ លួ និងពីស្ថានីយ នៅរសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០។

តាមការបញ្ជាក់ឲ្យដឹងពីលោក សាំពិដ្ឋ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញថា៖  ម៉ាស៊ីនស្ទាក់យកសំរាមដោយស្វ័យ ប្រវត្តិទាំងបួនទីតាំងនេះមានតម្លៃសរុបជាង ១១៥លានដុល្លារអាម៉េរិក។ ក្នុងគម្រោង  ដំឡើង៤ទីតាំង ដោយបានដាក់ដំណើរការបានចំនួន២ទីតាំង (ផ្សារកណ្តាល និងព្រះគម្លង់) ឯ២ទីតាំងទៀត មិនទាន់ដាក់ឱ្យដំណើរទេ គឺនៅចតុមុខ និងផ្សារចាស់។ អេក្រង់មេកា និចថ្មីនេះ សម្រាមត្រូវបានយកចេញដោយម៉ាស៊ីនស្វ័យប្រវត្តិ ហើយផ្ទេរចេញក្រៅដោយ ឧបករណ៍មេកានិចផងដែរ។

លើសពីនេះ អេក្រង់មេកានិចថ្មីនឹងចូលរួមចំណែកក្នុងការរក្សាប្រព័ ន្ធ លូនៅក្នុងទីក្រុង ឱ្យមានភាពល្អប្រសើរ ផ្តល់សុវត្ថិភាពក្នុងការងារប្រតិបត្តិ ព្រមទាំងការពារបរិស្ថានទឹក លុបបំបាត់សំរាមចេញពីប្រព័ន្ធលូ។

សូមបញ្ជាក់ថា គម្រោងការពារទឹកជំនន់ជំហានទី៤ ដែលបានសម្ពោធដាក់ឱ្យដំណើរ នូវឧបករណ៍ស្ទាក់សំរាមដោយស្វ័យប្រវត្តិនេះ បានប្រព្រឹត្តទៅដោយមានការអញ្ជើញ ចូលរួមពីលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ  លេខាទីមួយនៃស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ទីភ្នាក់ងារJICA ក្រុមហ៊ុនប្រឹក្សា CTI និងក្រុមហ៊ុនម៉ៅការសំណង់TOA របស់គម្រោងផងដែរ៕ដោយ៖ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print