រដ្ឋសភាប្រជុំព្រឹកមិញ បានអនុម័តជាឯកច្ឆន្ទសេចក្តីព្រាងច្បាប់ចំនួនពីរ ទាក់ទងនឹងការប្រឆាំងការសម្អាតប្រាក់

ចែករំលែក៖

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៦ នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០នេះ នៅវិមានរដ្ឋសភា។
សូមជម្រាបជូនថា៖ សម័យប្រជុំរដ្ឋសភា បានពិភាក្សានិងអនុម័តជាឯកច្ឆន្ទលើ សេចក្តីព្រាងចំនួនពីរក្នុងចំណោមសេចក្តីព្រាងច្បាប់ចំនួន៤ ដែល បានលើកក្នុងរបៀបវារៈ គឺសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធ មហាប្រល័យ និងសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និង ហិរញ្ញប្បទានភេរវកម្ម។
សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធ មហាប្រល័យនិង សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម នឹងក្លាយជាគតិយុត្តិថ្មី បន្ថែមលើចំនុចខ្វះខាតពាក់ព័ន្ធនឹងការសម្អាតប្រាក់ ស្របទៅតាមស្តង់ដារនៃសមាជិកក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកស្តីការសម្អាតប្រាក់ ដែលកម្ពុជាបានក្លាយជាសមាជិកកាលពីឆ្នាំ២០០៤។

នៅថ្ងៃទី៥ ខែមិថុនា ស្អែករដ្ឋសភានឹងបន្តសម័យប្រជុំទៀត ដោយធ្វើការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ និងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រ កម្ពុជា ចូលជាភាគីនៃអនុសញ្ញាទីក្រុងប៊ែន ស្តីពីកិច្ចការពារស្នាដៃអក្សរសាស្រ្ត និងសិល្បៈឆ្នាំ១៨៨៦ និងវិសោធនកម្មឆ្នាំ១៩៧៩៕

...

សម្រួល៖ ពី ទទក

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print