ក្លឹប Trabzonspor របស់ទួរគីត្រូវបានសហព័ន្ធបាល់ទាត់អឺរ៉ុបហាមឃាត់មិនឲ្យលេង១ឆ្នាំលើការរំលោភច្បាប់ FFP

ចែករំលែក៖

ក្លឹប Trabzonspor របស់ប្រទេសទួរគីត្រូវបានហាមឃាត់រយៈពេលមួយរដូវពីការប្រកួតបាល់ទាត់អឺរ៉ុបជុំវិញការរំលោភបំពានលើកម្មវិធីការអនុវត្តលើការបញ្ចេញហិរញ្ញវត្ថុមិនស្មើភាព ឬ Financial Fair Play (FFP) ។

សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប UEFA បានប្រកាថា លីកកំពូលទួរគី Super Lig បានខកខានមិនបានបំពេញតាមកិច្ចព្រមព្រៀងដែលបានសំរេចកាលពីឆ្នាំ២០១៦ នៅពេលដែលក្លឹបត្រូវបានគេរកឃើញថា បានរំលោភច្បាប់ហិរញ្ញវត្ថុរបស់សហព័ន្ធ។

ការហាមឃាត់នឹងអនុវត្តប្រសិនបើពួកគេមានលក្ខណៈគ្រប់គ្រាន់សម្រាប់អឺរ៉ុបនៅរដូវកាលក្រោយ ឬនៅឆ្នាំ២០២១-២២ ប៉ុន្តែនឹងមិនត្រូវបានអនុវត្តបន្ទាប់ពីនោះទេ ប្រសិនបើក្លិបអនុវត្តបានគ្រប់ជ្រុងជ្រោយ។ ច្បាប់ FFP ត្រូវបានដាក់អនុវត្តក្នុងឆ្នាំ២០១១ ដែលបង្កើតឡើងដើម្បីបញ្ឈប់ក្រុមដែលចំណាយលុយច្រើនជាងការបង្កើតក្លិបទៅទៀត។

សូមបញ្ជាក់ថា ការប្រកួតក្របខ័ណ្ឌទួរគី Super Lig នឹងចាប់ផ្តើមនៅថ្ងៃទី១២ ខែមិថុនា ហើយក្លិប Trabzonspor ស្ថិតនៅកំពូលតារាង ដែលមានមូលដ្ឋាននៅទីក្រុង Istanbul Basaksehir ដោយនៅសល់៨ប្រកួតទៀតទើបចប់រដូវកាល២០១៩-២០២០ ។

សូមរំលឹកថា ក្លិប AC Milan និង Manchester City ក៏ត្រូវបានហាមឃាត់មិនឱ្យលេងបាល់ទាត់ក្របខ័ណ្ឌលីកកំពូលអឺរ៉ុប (Champions League) ពីបទរំលោភច្បាប់នេះបើទោះជាក្លិបបានប្តឹងឧទ្ធរណ៍ទៅតុលាការអាជ្ញាកណ្តាលសម្រាប់កីឡាដែលនឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយក៏ដោយ ៕

...

ដោយ៖ ភិរក្ស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print