ភ្នំពេញ៖ តាមពិតប្រភេទរុក្ខជាតិល្ហុង មានសារសំខាន់ ក្នុងនោះមានគ្រប់ផ្នែក គឺផ្នែកដែលប្រើប្រាស់បាន ដូចជា ស្លឹក ផ្លែខ្ចី ផ្លែទុំ ជ័រចេញពីផ្លែខ្ចី ដើមខ្ចី ផ្កា គ្រាប់ និងឫស។
តាមរយៈនេះដែរ ត្រូវជ្រើសកន្លែងដាំដុះ ផងដែរ គេយកមកដាំស្ទើរគ្រប់ទីកន្លែង លើកលែងតែដីលិចទឹក។ ល្ហុងបន្តពូជដោយសារគ្រាប់។
សូមរំលឹកពីលក្ខណៈរុក្ខជាតិនេះ ជារុក្ខជាតិមានកំពស់ពី ៣ ទៅ ១០ម ដើមរាងមូលត្រង់ តាមបណ្តោយដើមមាន ស្នាមធាងស្លឹកដែលជ្រុះ។ ស្លឹកដុះឆ្លាស់ជុំវិញដើម មានទងស្លឹកវែងប្រហោងក្នុង ស្លឹកឆែកជ្រៅៗ។ ផ្កាពណ៌លឿងភាវ ផ្កាឈ្មោលដុះចេញពីប្រគាបស្លឹក ផ្កាញីមានទងខ្ចី។ ផ្លែមានរាងមូលទ្រវែង ជាផ្លែសាច់មានគ្រាប់ច្រើន គ្រាប់ពេលខ្ចីពណ៌ស ពេលទុំពណ៌ខ្មៅ។ តែផ្កាល្ហុងក៏អាចយកធ្វើជាបន្លែ ជាសម្លបានដែរ។
ផលប្រយោជន៍នៃការព្យាបាល៖
-ស្លឹក ដាំផឹកជំនួយបេះដូង ទំលាក់ព្រូន គ្រុន រាកមួល ហើមសួត រលាកសន្លាក់។
-ផ្លែខ្ចី បញ្ចុះទឹកនោម ស្ទះនោម រលាកក្រពះពោះវៀន បន្សាបពលចំណី គ្រុន។
-ផ្លែទុំ បាយបាន ជំនួយទឹកដោះ បន្ទន់លាមក។
-ជ័រចេញពីផ្លែខ្ចី ដាំផឹកសំលានប់មេព្រូន រលាកក្រពះ ថ្លើមរីក។
-ដើមខ្ចី ធ្លាក់ស។
-ផ្កា ព្យាបាលក្អក។
-គ្រាប់ ទំលាក់ព្រូន គ្រុនចាញ់ ឬសដូងបាត។
-ឫស ប្រមេះទឹកបាយ បញ្ចុះទឹកនោម ជំនួយទឹកដោះ បាយបាន ធ្លាក់ស។
កំរិតប្រើ៖ ស្ងួត ១០-២០ក្រាម ក្នុងមួយថ្ងៃ៕
ដោយ៖ សិលា