ភ្នំពេញ៖ លោក អាំផៃ ជិនជាវង្ស (H.E. Mr. Amphay KINDAVONG) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ឡាវ និងចូលរួមអបអរសាទរជាមួយ លោក ឡូយ សុផាត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា ត្រូវបានតែងតាំងជាប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ឡាវ។
ជំនួបសម្តែងការគួរសម ពិភាក្សាការងារនាពេលនេះ ធ្វើឡើងនៅរសៀលថ្ងៃសុក្រ ទី៥ ខែមិថុនា ឆ្នាំ២០២០ នៅសាលបន្ទាយស្រីនៃវិមានរដ្ឋសភា៕
...
ដោយ៖ សិលា