ជនប្រព្រឹត្តបទល្មើសនេសាទ! ឈ្មោះ តាឃីម កំពុងដាក់ឧបករណ៍បិតស្ទឹងចាប់ត្រីអត់ខ្វល់ ពីរដូវបិតនេសាទ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ប្រជាពលរដ្ឋភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានរាយការណ៍ថា គេសង្កេតឃើញមានជនប្រព្រឹត្តបទល្មើសនេសាទ ដោយឧបការណ៍(ដាយ)បិតស្ទឹងជិតឈឹង ដើម្បីចាប់យកត្រីដោយមិនខ្វល់ជាមួយអាជ្ញាធរ ខណៈរដូវបិតនេសាទទុកសម្រាប់ត្រីពងកូន

សេចក្ដីរាយការណ៍ខាងលើបន្តថា ឧបករណ៍(ដាយ)ចាប់ត្រីនារដូវបិតនេសាទខាងលើ ស្ថិតនៅក្នុងទឹកស្ទឹងធា្លម្អម តំបន់ផ្នែកខាងលើទំនប់បង្ហៀរទឹក(ត្រាំម្នាស់) ស្ថិតនៅភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់

សេចក្ដីរាយការណ៍ដដែលបន្តទៀតថា ជនប្រព្រឹត្តបទល្មើសនេសាទ ដោយដាក់ឧបករណ៍(ដាយ)ចាប់បិតស្ទឹងជិតឈឹងនោះ ឈ្មោះ តាឃីមកាប់គោ ដែលមានទីលំនៅមិនឆ្ងាយពីកន្លែងឧបករណ៍នោះប៉ុន្មានទេ ហើយតាឃីម ដាក់ឧបករណ៍កាត់ស្ទឹង ដើម្បីចាប់យកត្រីដោយមិនខ្វល់នារដូវបិតនេសាទនេះ ហើយករណីនេះពុំមែនទើបនឹងធ្វើនោះទេគឺរាល់ឆ្នាំតែម្តង

ជាក់ស្តែងគេសង្កេតឃើញឈ្មោះ តាឃីម កាប់គោ ជាជនដែលប្រព្រឹត្តបទល្មើសខាងលើនេះ គឺលួចដាក់ឧបករណ៍(ដាយ)បិតស្ទឹង ដើម្បីចាប់ត្រីដោយអត់ខ្វល់រដូវបិតនេសាទ ខណៈរដូវនេះជារដូវត្រីពងកូនខាងលើនេះ

ពាក់ព័ន្ធករណីខាងលើនេះដែរ លោក នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្ត បានប្រាប់អ្នកសារព័ត៌មាននគរដ្រេហ្គនតាមទូរស័ព្ទនាព្រឹកថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក . ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០នេះថា ចាំឲ្យមន្រ្តីចុះសហការជាមួយនគរបាល ដើម្បីត្រួតពិនិត្យមើលជាក់ស្តែង និងបង្រ្កាបតែម្តង ដោយ៖ បុឹម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print