អតីត​ប៉ូលីសស្បែកស ដែល​ស្លាប់លោក ចច ហ្វ្លយដ៍ ត្រូវដាក់​ប្រាក់​តម្កល់​១​លាន​ដុល្លារយ៉ាងតិត ទើបអាចនៅក្រៅ​ឃុំ

ចែករំលែក៖

អន្តរជាតិ៖ ​នៅថ្ងៃទី​៨ ខែមិថុនា ឆ្នាំ២០២០ ក្នុង​សវនាការ​នៅ​តុលាការ​ស្រុក Hennepin លោក​ចៅក្រម Jeannice Reding បានកំណត់​ឲ្យ​លោក Derek Chauvin អតីតមន្ត្រី​ប៉ូលីស​ក្នុង​ទីក្រុង Minneapolis ដែល​សង្កត់ក លោក ចច ហ្វ្លយដ៍ (George Floyd ) តម្កល់​ប្រាក់​យ៉ាងតិចចំនួន១លានដុល្លារ ដើម្បី​ស្ថិត​នៅក្រៅ​ឃុំបណ្ដោះអាសន្ន និង​រង់ចាំ​ការកាត់ទោស​។ ដោយប៉ូលីស​រូបនេះ ត្រូវបាន​ចោទ​ពីបទ​ឃាតកម្ម​កម្រិត​ពីរ ជុំវិញ​ករណី​ស្លាប់​របស់លោក Floyd ដែល​បង្ក​ឲ្យ​មាន​បាតុកម្មហិង្សា​ពេញ​អាមេរិក​។

​​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ការតម្កល់​ប្រាក់​នេះ លោក លោក ចច ហ្វ្លយដ៍ (George Floyd )អាចធ្វើ​ឡើង​តាម​វិធី​ពីរ​យ៉ាង​។ បើតាម​លោក​ចៅក្រម លោក Chauvin អាច​ប្រាក់​តម្កល់​ចំនួន ១​លាន​ដុល្លារ ដោយមាន​ភ្ជាប់​លក្ខខណ្ឌ និង​១,២៥​លាន​ដុល្លារ ដោយ​មិន​ភ្ជាប់​លក្ខខណ្ឌ​។ លក្ខខណ្ឌ​នេះ ទាមទារ​ឲ្យ​អតីត​ប៉ូលីស មិន​កាន់​កាំភ្លើង ហាម​ធ្វើការ​នៅក្នុង​កងសន្តិសុខ ឬ​កងការពារ​ផ្សេងៗ ហាម​ចាក​ចេញពី​ទីក្រុង Minneapolis និង​ហាម​ទាក់ទង​ជាមួយ​ក្រុមគ្រួសារ​របស់​លោក Floyd ។

​សវនាការ​បន្ទាប់ ត្រូវបាន​លោក Reding កំណត់​នៅ​ថ្ងៃទី​២៩ ខែមិថុនា ដើម្បី​ជំនុំ​ជម្រះក្តី​លើ​រឿង George Floyd ម្តងទៀត​។ នាពេល​កន្លងមក លោក Chauvin ត្រូវបាន​គេ​ចោទ​ពីបទ​ឃាតកម្ម​កម្រិត​ពីរ ចំណែក​អតីត​ប៉ូលីស ៣​នាក់​ទៀត ដែលមាន​ពាក់ព័ន្ធ​ជាមួយ​ករណី​នេះដែរ ត្រូវគេ​ចោទ​ពីបទ ផ្តល់ជំនួយ និង​លើកទឹកចិត្ត​ឲ្យ​ប្រព្រឹត្ត​បទ​ឃាតកម្ម​កម្រិត​ពីរ​។​

​បន្ទាប់ពី​ករណី​ស្លាប់​របស់លោក Floyd បាតុកម្ម​ទ្រង់ទ្រាយ​ធំ បានកើត​ឡើងជា​ច្រើន​ក​ន្លែ​ង​នៅក្នុង​ទឹកដី​អាមេរិក ហើយ​បញ្ហា​ការស្លាប់​នេះក៏បាន​បង្ក​ឲ្យ​ប្រជាជន​នៅក្នុង​ប្រទេស​អឺរ៉ុប​មួយចំនួន ធ្វើបាតុកម្ម​នៅ​ទីនោះ​ផងដែរ​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print