ក្រសួងការពារជាតិរុស្ស៊ីបានសម្រេចបញ្ជាទិញយន្តហោះចម្បាំងទម្លាក់គ្រាប់រយៈចម្ងាយឆ្ងាយ ប្រភេទ Shukhoi Su-34 របស់អង់គ្លេស ដែលមានរហស្សនាមថា «ចំពុះទា» ដោយសារតែយន្តហោះនេះមានក្បាលដូចចំពុះទា។
ជាមួយគ្នានេះដែរ ក្រសួងការពារជាតិរុស្ស៊ីក៏បាន បញ្ជាទិញយន្តហោះ Su-34 M ដែលមានសមត្ថភាពខ្ពស់ជាងនេះទៀត នៅក្នុងឆ្នាំ២០២១។
យន្តហោះចម្បាំងSu-34 មានសមត្ថភាពខ្ពស់ក្នុងការវាយប្រហារដោយមីស៊ីល និងទម្លាក់គ្រាប់បែក ទៅលើទីតាំងរបស់សត្រូវនៅលើដីយ៉ាងមានប្រសិទ្ធភាពបំផុត។ យន្តហោះនេះអាចវាយប្រហារគ្រប់ កាលៈទេសៈ គ្រប់ស្ថានភាពអាកាសធាតុ។
យន្តហោះ«ចំពុះទា»បានបំពាក់បច្ចេកវិទ្យាទំនើបបំផុត ហើយប្រព័ន្ធរ៉ាដាបំពាក់នៅលើយន្តហោះនេះអាចមើលឃើញគោលដៅនៅចម្ងាយដល់ទៅ ២៥០ គីឡូម៉ែត្រ។ រ៉ាដាអាចចាប់បានដល់ទៅ១០ គោលដៅក្នុងពេលតែមួយហើយអាចវាយប្រហារបាន៤គោលដៅក្នុងចំណោម១០គោលដៅនោះ។ យន្តហោះនេះអាចហោះហើរ ធ្វើសកម្មភាពបានដល់ទៅ ៤ពាន់គីឡូម៉ែត្រ ក្នុងល្បឿនលឿនបំផុត១.៩០០គីឡូម៉ែត្រក្នុងមួយម៉ោង។
មីស៊ីលដែលបំពាក់នៅលើយន្តហោះនេះមាន AS-13/18 Kingbolt សម្រាប់វាយប្រហារគោលដៅលើដី, មីស៊ីលប្រឆាំង រ៉ាដា AS-14 Kedge, មីស៊ីលប្រឆាំងនាវាចម្បាំងKh-35 Uran និងមីស៊ីលរយៈចម្ងាយឆ្ងាយ Raduga Kh-55។ តាមគម្រោង ដល់ឆ្នាំ២០២៥ រុស្ស៊ីនិឹងមានយន្តហោះប្រភេទនេះ ២០០គ្រឿងដើម្បីជំនួសយន្តហោះទម្លាក់គ្រាប់ Su-24 ៕
ដោយ៖ ធី រីណា