ភ្នំពេញ៖ នគរបាលប៉ុស្តិ៍ឃ្មួញបានឃាត់ខ្លួនបុរសម្នាក់ករណីចាប់រំលោភនារីម្នាក់រហូតបានសម្រេចនៅក្នុងបន្ទប់ទឹករោងចក្រកាត់ដេរមួយកន្លែង។
ករណីនេះបានកើតឡើងកាលពីម៉ោង១១និង៤០នាទីព្រឹកថ្ងៃទី១១មិថុនា២០២០នៅក្នុងរោងចក្រកាត់ដេរមួយកន្លែងស្ថិតភូមិបន្លាស្អិតសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ ឈុន ហាវ ភេទប្រុសអាយុ២០ឆ្នាំ មុខរបរសន្តិសុខឯកជន ស្នាក់នៅក្នុងរោងចក្រកើតហេតុខាងលើនិងមានស្រុកកំណើតនៅភូមិកំពង់លាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។ ចំណែកនារីរងគ្រោះអាយុ ១៨ឆ្នាំ មុខរបរកម្មការិនីរោងចក្រស្នាក់នៅបន្ទប់ជួលក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
នារីរងគ្រោះបានប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុខណៈនាងចូលបន្ទប់ទឹកស្រាប់តែជនសង្ស័យបានដើរមករុញនាងចូលក្នុងបន្ទប់ទឹករួចដាក់គន្លឹះទ្វារធ្វើសកម្មភាពចាប់បង្ខំនាងរំលោភរហូតបានសម្រេចតែម្តង។
នាងបន្តទៀតថា ពេលនោះនាងខំរើបំរាស់ដែតែមិនឈ្នះដោយជនសង្ស័យក្រៀកករនាងជាប់។ ក្រោយកើតហេតុនាងបានប្តឹងខាងរោងចក្រនិងសមត្ថកិច្ចមូលដ្ឋានអោយចុះមកឃាត់ខ្លួនបុរសខាងលើ។
លោកញាណ នន នាយនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ឃ្មួញបានឲ្យដឹងថា៖ ក្រោយពីទទួលបានដំនេះភ្លាមលោកបានបញ្ជាឲ្យកម្លាំងរបស់លោកចុះទៅពិនិត្យកន្លែងកើតហេតុនឹងឃាត់ខ្លួនជនសង្ស័យកសាងសំណុំរឿងបញ្ជួនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីអនុវត្តនីតិវិធីបន្ត។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពចាប់នារីរងគ្រោះរហូតបានសម្រេចមែន ៕ដោយ៖ ចន្ទ លីហ្សា