ក្នុងរយៈពេលមួយថ្ងៃ ឥណ្ឌារកឃើញអ្នកឆ្លងCOVID-19 ថ្មីៗរហូតដល់ជិត១ម៉ឺនករណី និងអ្នកស្លាប់ថ្មីជាង៣រយនាក់

ចែករំលែក៖

អន្តរជាតិ៖ តាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២០នេះ អាជ្ញាធរឥណ្ឌាបានបញ្ជាក់ថា ក្នុងរយៈពេលតែ ២៤ម៉ោងប៉ុណ្ណោះ អ្នកឆ្លងCOVID-19ថ្មីៗ រហូតដល់ ,៩៩៦ករណី និងអ្នកស្លាប់ថ្មីចំនួន ៣៥៧នាក់ នេះបើតាមការបញ្ជាក់នៅក្នុងរបាយការណ៍ប្រចាំថ្ងៃស្តីពីករណីឆ្លង របស់ប្រទេសឥណ្ឌា

សូមជម្រាបថា តួលេខខាងលើនេះ គឺខ្ពស់បំផុតពុំធ្លាប់មាននោះឡើយទាំងករណីឆ្លង និងករណីស្លាប់ថ្មីៗប្រចាំថ្ងៃនៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ។ បើបូកបន្ថែមលើតួលេខខាងលើ វាធ្វើឲ្យចំនួនករណីឆ្លងសរុបនៅទូទាំងប្រទេសឥណ្ឌាកើនដល់ ២២៨៦,៥៧៩ករណីដោយក្នុងនោះអ្នកជំងឺ ,១០២នាក់បានស្លាប់ និង ១៤១,០២៩នាក់ទៀតបានជាសះស្បើយឡើងវិញ។ ប្រការនេះវាបានធ្វើឲ្យតួលេខនៃអ្នកជំងឺសកម្ម ឬអ្នកជំងឺដែលកំពុងតែសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យនាពេលបច្ចុប្បន្នមានចំនួន ១៣៧,៤៤៨នាក់។

នៅចំពោះមុខវិបត្តិសកលមួយនេះ នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី បានប្រកាសដាក់ចេញវិធានការបិទទ្វារប្រទេសតាំងពីថ្ងៃទី២៥ ខែមីនាមកម្ល៉េះ ដើម្បីទប់ទល់ការឆ្លងរាលដាលនៃជំងឺ COVID-19 ហើយការបន្តបិទនៅតំណាក់កាលទី ទើបតែត្រូវបានប្រកាសកាលពីថ្ងៃទី០១ ខែមិថុនា។ ទោះជាបែបនេះក្តី ស្ថានការណ៍ COVID-19 នៅក្នុងប្រទេស ដែលមានចំនួនប្រជាជនច្រើនជាងគេបំផុតលំដាប់ទី លើលោកមួយនេះ ហាក់មិនទាន់ធូរស្រាយនៅឡើយទេ និងកាន់តែកើនឡើងថែមទៀត៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print