សត្វដំរីជាង ១០០ក្បាល​ ត្រូវបានអាជ្ញាធរឥណ្ឌាធ្វើតេស្តរកជំងឺ COVID-19

ចែករំលែក៖

អន្តរជាតិ៖ យ៉ាងហោចណាស់សត្វដំរី ចំនួន១០៣ក្បាល នឹងត្រូវបានធ្វើតេស្ដរក COVID-19 ក៏ជាការពិសោធន៍មួយផងដែរ ខណៈប្រទេសមួយចំនួន ក៏បានធ្វើរឿងនេះទៅលើសត្វព្រៃ និងសត្វចិញ្ចឹមដូចគ្នា ក្នុងនោះមានដូច ឆ្កែ ឆ្មា ខ្លា និងតោជាដើម។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២០នេះ ដកស្រង់ពីក្រសួងរុក្ខប្រមាញ់ឥណ្ឌានៅក្នុងរដ្ឋ រ៉ាហ្សាស្ថាន(Rajasthan) បានចាប់ផ្ដើមកម្មវិធីវេជ្ជសាស្ត្រមួយរយៈពេល ០៣ថ្ងៃ ដើម្បីធ្វើតេស្តរកវីរុស

បើតាមក្រសួងរុក្ខាប្រមាញ់ឥណ្ឌា នៅក្នុងរដ្ឋ Rajasthan បសុពេទ្យឥណា្ឌមួយក្រុម នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានចាប់ផ្ដើមត្រួតពិនិត្យក៏ដូចជាប្រមូលសំណាក សត្វដំរី នៅក្នុងឧទ្យានជាតិមួយស្ថិតនៅជាយទីក្រុង ចៃភើ (Jaipur) នៃរដ្ឋ Rajasthan បសុពេទ្យម្នាក់ឈ្មោះ អាវីន ម៉ាថឺ (Arvind Mathur) បានបញ្ជាក់យ៉ាងខ្លីប្រាប់អ្នកសារព័ត៌មាន យ៉ាងដូច្នេះថា «យើងកំពុងប្រមូលសំណាកពីភ្នែករបស់សត្វដំរី និងឈាមខ្លះរបស់ពួកវាយកទៅធ្វើតេស្ដរក COVID-19»

បសុពេទ្យរូបនេះបានបន្ថែមទៀតថា សត្វមួយចំនួនបានឆ្លងជំងឺ COVID-19 ពីមនុស្ស ប៉ុន្តែមិនទាន់មានក្រុមអ្នកស្រាវជ្រាវណារកឃើញថាសត្វអាចចម្លង COVID-19 ទៅកាន់មនុស្សវិញនោះនៅឡើយទេ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print