បេក្ខភាពប្រធានាធិបតី​ Joe Biden ​បារម្ភ ខ្លាចលោកត្រាំចាញ់ឆ្នោតហើយមិនព្រមចាកចេញពីសេតវិមាន

ចែករំលែក៖

បេក្ខភាពប្រធានាធិបតីអាមេរិក មកពីគណបក្សប្រជាធិបតេយ្យ លោកJoe Biden បានលើកឡើងថា លោកបានគិតដល់ស្ថានភាព​ប្រធានាធិបតីដូណាល់ ត្រាំ មិនព្រមចាកចេញពីសេតវិមាន​ក្រោយចាញ់ឆ្នោត។
នៅក្នុងកម្មវិធី​ព័ត៌មាន ទូរទស្សន៍​“The Daily Show” ពិធីករ​ Trevor Noah ​បានសួរថា​តើលោកJoe Biden នឹងគិតបែបណា បើលោកត្រាំចាញ់ឆ្នោតហើយមិនព្រមចុះចេញពីអំណាច ចេញពីសេតវិមាននោះ? លោកJoe Biden បានលើកឡើងថា «ខ្ញុំក៏បានគិតដល់រឿងនេះដែរ»។
លោក​Joe Biden បានរំឭក ការដែលលោកត្រាំតែងតែ ផ្សព្វផ្សាយ​ពីការគេងបន្លំក្នុង​ការបោះឆ្នោត​។ ពេលថ្មីៗនេះលោកត្រាំសរសេររឿងរ៉ាវគ្មានការពិត​ស្តីពីការបោះឆ្នោតមិនប្រក្រតី និងបន្លំសន្លឹកឆ្នោត​តាមរយៈការបោះឆ្នោត​តាមប្រៃសណីយ៍ បើទោះបីគណៈបក្ស ប្រជាធិបតេយ្យ និង សាធារណរដ្ឋបានយលព្រមក្តី។
លោក​Joe Biden បានលើកឡើងឧទាហរណ៍ពីការបោះឆ្នោតជាបឋមនៅរដ្ឋ​ ចរចា​ កាល​ពីថ្ងៃទី​៩ ខែមិថុនា មានបញ្ហាបច្ចេកទេស ធ្វើឲ្យយឺតយ៉ាវពេលវេលារាប់ម៉ោង ពិសេស គឺតំបន់ជនជាតិស្បែកខ្មៅរស់នៅភាគច្រើន។
លោក​Joe Biden បានបន្តទៀតថា«ទាំងនោះជាក្តីបារម្ភធំបំផុតរបស់ខ្ញុំ ​គឺប្រធានាធិបតីដូណាល់ ត្រាំ អាចរកវិធីសាស្ត្រ ដើម្បីបន្តអំណាច»។ លោកត្រាំធ្លាប់បានលើកឡើងថា ការបោះឆ្នោត​តាមប្រៃសណីយ៍ ជាការបន្លំ។
លោកJoe Biden ក៏បានលើកឡើងពីករណី​លោកត្រាំមិនព្រមចាកចេញពីសេតវិមាន ក្នុងពេលចាញ់ឆ្នោតនៅខែវិច្ឆកាខាងមុខនេះ។ លោក​Joe Biden បញ្ចាក់ថា កម្លាំងទាហាន និងបញ្ជូនលោកត្រាំ ចេញពីសេតវិមាន​ប្រសិនបើមានរឿងនោះកើតឡើង។
ប៉ុន្តែអ្នកនាំពាក្យសេតវិមាន​បានលើកឡើងថា ការឧទាហរណ៍​របស់ លោក​Joe Biden នៅក្នុងកម្មវិធី“The Daily Show” គឺជារឿងគួឲ្យអស់សំណើច៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print