បបួលនាងប្អូនជីដូនមួយផឹកស្រវឹងចាប់នាងរំលោភបានសម្រេចបាន១ដង ព្រឹកឡើងនាងដាក់ពាក្យបណ្ដឹងសមត្ថកិច្ចចាប់ល្មម

ចែករំលែក៖

ក្រុងប៉ោយប៉ែត៖ សមត្ថកិច្ច​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​  ធ្វើ​ការ​ឃាត់ខ្លួន​បុរស​ម្នាក់​ បញ្ចូន​ទៅ​កាន់​តុលា​ការ​ក្រោយពី​ទទួល​ពាក្យ​បណ្តឹង​ពី​ជនរងគ្រោះ​ជាបងប្អូនជីដូនមួយស្រីពីបទរំលោភសេពសន្ទេវៈបានសម្រេច។​

ប្រភព​ពី​សមត្ថកិច្ច​ កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​ប្រាប់​ ​ឲ្យដឹង​ថា​ ក្រោយពី​ទទួល​បណ្តឹង​ពី​ជនរងគ្រោះ​ស៊ុន ស្រីនួន អាយុ19ឆ្នាំរស់នៅក្នុងផ្ទៈជាមួយជនសង្ស័យហើយត្រូវជាបងប្អូនជីដូនមួយចំណុចមណ្ឌល7 ក្នុងភូមិប្រជាធម្មលិច សង្កាត់ផ្សាកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

នៅវេលាម៉ោង21 និង០០នាទី ថ្ងៃទី21 ខែមករាឆ្នាំ 2016 សមត្ថកិច្ច​បាន​ធ្វើការ​ចាប់ឃាត់ខ្លួនជនសង្ស័យឈ្មោៈ សាន់ គឹមហេង អាយុ22ឆ្នាំនៅហ្នឹងកន្លែងកើតហេតុតែម្តង។​

នៅមុ​ខ​សមត្ថកិច្ច​ ជនរងគ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ថា​ នៅ ថ្ងៃទី១៩ខែមករាឆ្នាំ២០១៦ម៉ោង23និង40 នាទី រូបនាង​និងជនសង្ស័យ​ដែល​ជាបងប្អូន​ជីដូនមួយ​និងរស់នៅជាគ្នា​បាននាំគ្នាផឹកសីុជាលក្ខណៈគ្រួសានៅនឹងផ្ទៈ នៅពេលដែលនាងខ្ញុំកំពុងស្រវឹង ក៏ជនសង្ស័យចាប់ រំលោភបានសំរេចចំនួន01លើកទើបនាង​ដាក់​ពាក្យ​បណ្តឹង​ឲ្យអាវុធហត្ថស្នាក់ការសន្តិសុខ568ចាប់បញ្ចូនជនសង្ស័យទៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជយ័តែម្តង៕

IMG-20160122-WA0045

...

ដោយ៖ ​វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print