ប្រជាពលរដ្ឋក្នុងភូមិព្រៃព្រីងជើង១នៃសង្កាត់ចោមចៅទី៣ ទទួលបានផ្លូវបេតុងមួយខ្សែ

ចែករំលែក៖

ភ្នំពេញ៖​ ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិព្រៃព្រីងខាងជើង១​ នៃសង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ មានការត្រេកអរយ៉ាងខ្លាំងបន្ទាប់ពីទទួលបានផ្លូវបេតុងមួយខ្សែនិងដាក់ប្រព័ន្ធលូយ៉ាងល្អដើម្បីងាយស្រួលក្នុងការរស់នៅនិងធ្វើដំណេីរឆ្លងកាត់។ 

នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ នេះលោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣បានដឹកនាំក្រុមការងារចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវបេតុង និងការដាក់លូ​ដើម្បីពន្លឿនក្នុងការស្ថាបនាឲ្យកាន់តែលឿនឆាប់បានឲ្យបងប្អូនប្រជាពលរដ្ឋធ្វេីដំណេីរឆ្លងកាត់ក្នុងពេលឆាប់ៗនេះ។ 

លោក​ វ៉ា​ សាវឿន​ ចៅសង្កាត់ចោមចៅទី៣​ បានឲ្យដឹងថា​ ផ្លូវខាងលេី​មានប្រវែង១២០០ម៉ែត្រ និងទទឹង​៦ម៉ែត្រ  ដោយមានការដាក់ប្រព័ន្ធលូយ៉ាងស្អាតទៀតផង​ ដេីម្បីងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋរស់នៅនិងការធ្វេីដំណេីរ។ 

លោក​បានបន្តទៀតថា​ ក្នុងការស្ថាបនាផ្លូវមួយខ្សែខាងលេីនេះ​គឺធ្វើបាន៩៥ភាគរយហេីយ ហេីយថវិកាដែលត្រូវចំណាយគឺជាបន្ទុករបស់សាលារាជធានីភ្នំពេញ។ នៅក្នុងឆ្នាំ២០២០នេះក្នុងសង្កាត់ចោមចៅទី៣​ ស្ថាបនាផ្លូវបេតុងបានចំនួនជិត១០ខ្សែមកហេីយ។ 

លោកចៅសង្កាត់បានសំណូមពរដល់ប្រជាពលរដ្ឋមេត្តាជួយថែរក្សាផ្លូវខាងលេីឲ្យបានគង់វង្សយូរអង្វែង៕ដោយ៖​ សុខា សែនជ័យ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print