ខេត្តតាកែវ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ពស២៥៦៤ត្រូវនឹងថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២០ នេះ,លោក លឹម គានហោរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានធ្វើដំណើរទៅកាន់ស្រុកបាទី និងស្រុកព្រៃកប្បាសរបស់ខេត្តតាកែវ ដើម្បីពិនិត្យជាក់ស្តែងនូវសភាពការណ៌ទឹកពាក់ពន្ធ័នឹងការងារបង្កបង្កើនផលរដូវវស្សារបស់បងប្អូនប្រជាកសិករ ព្រមទាំងត្រួតពិនិត្យនូវវិវឌ្ឍន៌ភាពការដ្ឋានជីកប្រពន្ធ័ប្រឡាយហនុមាន មានទីតាំងស្ថិតក្នុងស្រុកបាទី ដែលមានប្រវែងសរុប 7800 ម៉ែត្រ និងសំណង់សិល្បការចំនួន 20 កន្លែងក្នុងនោះធំមានចំនួន 10 និងតូច 10កន្លែង (សរុបតាំងពីឆ្នាំ
2015 មក ប្រឡាយសរុបធ្វើបានប្រវែង 38 គ.ម, សំណង់សិល្បការតូច និងមធ្យមចំនួន 40កន្លែង សំណង់សិល្បការធំ និងស្ពានបេតុងឆ្លងប្រឡាយចំនួន36កន្លែង)។ មន្ត្រីជំនាញបានអោយដឹងថា៖ ជាមួយគ្នាផងដែរ លោករដ្ឋមន្ត្រី បានបន្តចុះពិនិត្យនៅឃុំចារ ស្រុកព្រៃកប្បាសដែលប្រជាជនបាននឹងកំពុងអនុវត្តន៌នូវការជីកប្រឡាយជើងក្អែបដែលជាផែនការជំរុញបន្តររបស់រាជរដ្ឋាភិបាល ដោយប្រើប្រាស់នូវពលកម្មជាថវិកា(Cash for work)ផងដែរ៕
ដោយ៖ សុខ ខេមរា