ខេត្តពោធិ៍សាត់៖ ដោយមានការសម្របសម្រួលពីលោក ព្រះរាជអាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ កម្លាំងនគរបាលនៃស្នងការ អធិការដ្ឋានស្រុកនគរបាលភ្នំក្រវាញ និងអធិការដ្ឋាននគរបាលតាលោសែនជ័យ សហការចុះពិនិត្យ និងឆែកឆេរលំនៅឋានមួយកន្លែង ដកហូតសម្ភារៈ និងឧបករណ៍ជាវត្ថុតាងមួយចំនួន ។
ករណីឆែកឆេរលំនៅឋានខាងលើ ធ្វើឡើងនារសៀលថ្ងៃពុធ ១២រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះរបស់ឈ្មោះ ភួង កែវ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ ស្ថិតនៅភូមិ.ឃុំរំលេច ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។
ប្រភពពព័ត៌មានពីកម្លាំងចុះការងារខាងលើប្រាប់ថា ករណីឆែកឆេរលំនៅឋាននេះឃាត់ខ្លួនមនុស្ស ២នាក់ ដកហូតសម្ភារៈ និងឧបករណ៍ជាវត្ថុតាង រួមមាន ម៉ូតូម៉ាក វ៉េវអាល់ហ្វា ពណ៏ក្រហម គ្មានស្លាកលេខ សង្ស័យ(ផលចោរកម្ម) កាំភ្លើងកែច្នៃ ១ដើម ដាវចំនួន ៣ដើម ជញ្ជីងថ្លឹងគ្រឿងញៀន ១គ្រឿង និងឧបករណ៍សម្រាប់ប្រើប្រាស់សារធាតុញៀនមួយកំប្លេ ។
ប្រភពព័ត៌មានដដែលបន្តទៀតថា ៖ ជនសង្ស័យរួមទាំងសម្ភារៈ និងឧបករណ៍ជាវត្ថុតាង សមត្ថកិច្ចជំនាញនាំយកទៅបន្តនីតិវិធី ដើម្បីកសាងសំណុំទៅតុលាការ៕
ដោយ៖ បុឹម ពិន