លោករដ្ឋមន្ត្រី លឹម គានហោ ចុះពិនិត្យការងារបង្កបង្កើនផលរដូវវស្សារបស់បងប្អូនប្រជាកសិករ និងត្រួតពិនិត្យនូវវិវឌ្ឍន៌ភាពការដ្ឋានជីកប្រពន្ធ័ប្រឡាយហនុមាន​

ចែករំលែក៖

ខេត្តតាកែវ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍​ ១៣រោច​ ខែ​ជេស្ឋ​ ឆ្នាំ​ជូត​ ទោស័ក​ ពស​២៥៦​៤​ត្រូវ​នឹង​ថ្ងៃទី​ ១៨​ ខែ​មិថុនា​ ឆ្នាំ​ ២០២០​ នេះ,លោក​ លឹម​ គានហោ​រដ្ឋមន្ត្រីក្រសួងធនធានទឹក​ និងឧតុនិយម​ បានធ្វើដំណើរទៅកាន់ស្រុកបាទី​ និងស្រុកព្រៃកប្បាសរបស់ខេត្តតាកែវ​ ដើម្បីពិនិត្យជាក់ស្តែងនូវសភាពការណ៌ទឹកពាក់ពន្ធ័នឹងការងារបង្កបង្កើនផលរដូវវស្សារបស់បងប្អូនប្រជាកសិករ ព្រមទាំងត្រួតពិនិត្យនូវវិវឌ្ឍន៌ភាពការដ្ឋានជីកប្រពន្ធ័ប្រឡាយហនុមាន​ មានទីតាំង​ស្ថិតក្នុងស្រុកបាទី​ ដែលមានប្រវែងសរុប​ 7800​ ម៉ែត្រ​ និងសំណង់សិល្បការចំនួន​ 20​ កន្លែងក្នុងនោះធំមានចំនួន​ 10​ និងតូច​ 10​កន្លែង​ (សរុបតាំងពីឆ្នាំ
2015​ មក​ ប្រឡាយសរុបធ្វើបានប្រវែង 38​ គ.ម,​ សំណង់សិល្បការតូច​ និងមធ្យមចំនួន​ 40​កន្លែង​ សំណង់សិល្បការធំ​ និងស្ពានបេតុងឆ្លងប្រឡាយចំនួន36កន្លែង)​។ មន្ត្រីជំនាញបានអោយដឹងថា៖ ជាមួយគ្នាផងដែរ លោក​រដ្ឋមន្ត្រី​ បានបន្តចុះពិនិត្យនៅឃុំចារ ស្រុកព្រៃកប្បាស​ដែលប្រជាជនបាននឹងកំពុងអនុវត្តន៌នូវការជីកប្រឡាយជើងក្អែបដែលជាផែនការជំរុញបន្តររបស់រាជរដ្ឋាភិបាល​ ដោយប្រើប្រាស់នូវពលកម្មជាថវិកា(Cash for work)ផងដែរ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print