​ព្រឹត្ដិការណ៍​បាល់ទាត់​មនុស្សធម៌​ SCG​ MUANGTHONGASEAN​ TOUR​ ឆ្នាំ​២០១៦​ប្រមូល​ថវិកា​បាន​៣​ម៉ឺន​៨​ពាន់​ដុល្លារ​​ក្រុមហ៊ុន​ថា​នឹង​ថែម​បង្គ្រប់​៥​ម៉ឺន​ដុល្លារ​ដើម្បី​បរិច្ចាគ​ឱ្យ​មន្ទីរពេទ្យ​គន្ធ​បុ​បា្ព​

ចែករំលែក៖

​ភ្នំពេញ​៖​ ការ​ប្រកួត​បាល់ទាត់​មនុស្ស​ ធម៌​ដែល​បាន​ប្រព្រឹត្ដ​ទៅ​កាលពី​យប់​ថ្ងៃ​ សៅរ៍​ទី​១៦​ ខែមករា​ រវាង​ក្រុម​ SCG​ MuangthongUnited​នឹង​ក្រុម​K-Cement​ Cambodian​ All​ Stars​ នៅ​ពហុ​កីឡា​ ដ្ឋា​ន​ជាតិ​អូ​ឡាំ​ពិ​ក​អាច​ចាត់​ទុក​ថា​ជា​ ព្រឹត្ដិការណ៍​កីឡាបាល់ទាត់​លក្ខណៈ​អន្ដរ​ ជាតិ​ដែល​ទទួល​បាន​ជោគជ័យ​បំផុត​មួយ​ ក្នុងឆ្នាំនេះ​ ។​

01

​ប្រជាជន​កម្ពុជា​បាន​ចូលរួម​ទស្សនា​ ដោយ​ផ្ទាល់​នៅ​ពហុ​កីឡាដ្ឋាន​ជាតិ​យ៉ាង​ ច្រើន​កុះករ​និង​ស្រែក​ហ៊ោ​គាំទ្រ​ក្រុម​ដែល​ ខ្លួន​ពេញចិត្ដ​។​ សរុប​មនុស្ស​ប្រមាណ​៤​ ម៉ឺន​៥​ពាន់​៦​រយ​នាក់​មាន​វត្ដ​មាននៅ​ ពហុ​កីឡាដ្ឋាន​ជាតិ​នា​វេលា​យប់​នោះ​និង​បាន​ទស្សនាការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​ ដោយ​ទី​បញ្ចប់​ក្រុម​ K-Cement​ Cambo​ dian​ All​ Stars​ បាន​ធ្វើ​ឱ្យ​កម្ពុជា​មាន​ មោទនភាព​ដោយ​យកឈ្នះ​លើ​ក្រុម​កំពូល​ មួយ​របស់​ថៃ​ SCG​ Muangthong​ United​ ជាមួយ​លទ្ធផល​ ៤-៣​ ។​

​បន្ថែម​ពី​នេះ​ទៀត​ការ​ប្រកួត​នេះ​ជា​ ការ​ប្រកួត​ដើម្បី​ហេតុផល​សប្បុរសធម៌​ ដែល​ក្រុមហ៊ុន​ អេស​ ស៊ី​ ជី​ ជា​ម្ចាស់​ ឧបត្ថម្ភ​ធំ​របស់​ក្រុម​ SCG​ Muang​ thong​ United​ និង​ជា​អ្នក​ផ្ដួចផ្ដើម​រៀប​ ចំ​ព្រឹត្ដិការណ៍​ដ៏​ធំ​នេះ​បាន​សន្យា​ថា​នឹង​ បរិច្ចាគ​ថវិកា​១០០​ភាគរយ​ដែល​ទទួល​ បាន​ពី​ការ​លក់​សំបុត្រ​ចូល​ទស្សនា​និង​ វត្ថុ​អនុស្សាវរីយ៍​ទៅ​ដល់​មន្ទីរពេទ្យ​គន្ធ​ បុ​បា្ព​ប្រទេស​កម្ពុជា​ ។​

​លោក​ Somwang​ Manpimonchai​ នាយក​ប្រចាំ​ប្រទេស​កម្ពុជា​នៃ​ក្រុមហ៊ុន​អេស​ស៊ីជី​(​ផ្នែក​ស៊ីម៉ង់ត៍​-​សម្ភារ​សំណង់​)​ ឱ្យ​ដឹង​ថា​ចំនួន​ទឹកប្រាក់​សរុប​ដែល​ប្រមូល​ បាន​ក្នុង​ព្រឹត្ដិការណ៍​នេះ​គឺ​៣​ម៉ឺន​៨​ពាន់​ ដុល្លារ​អា​មេ​រិ​ក​ហើយ​ក្រុមហ៊ុន​នឹង​ចូល​ វិភាគទាន​បន្ថែម​នូវ​ថវិកា​ផ្ទាល់​របស់​ ក្រុមហ៊ុន​ដើម្បី​បង្គ្រប់​ឱ្យ​ដល់​៥​ម៉ឺន​ដុល្លារ​ សម្រាប់​បរិ​ច្ចាក​ទៅ​ដល់​មន្ទីរពេទ្យ​គន្ធ​ បុ​បា្ព​ ។​

​លោក​ Somwang​ បាន​និយាយ​ថា​ “​បន្ទាប់​ពី​ពិធី​ប្រគល់​ពានរង្វាន់​និង​កិច្ចការ​គ្រប់យ៉ាង​បាន​បញ្ចប់​ក្រុមការងារ​របស់​ យើង​បាន​ចាប់ផ្ដើម​រាប់​និង​ព្យាយាម​ កំណត់​នូវ​ចំនួន​ទឹកប្រាក់​ទាំងអស់​ដែល​ ប្រមូល​បាន​ពី​ព្រឹត្ដិការណ៍​នេះ​ហើយ​ឥឡូវនេះ​យើង​កំណត់​ឃើញ​ហើយ​ថា​ទឹកប្រាក់​ នោះ​គឺ​ស្មើនឹង​៣​ម៉ឺន​៨​ពាន់​ដុល្លារ​អា​មេ​ រិ​ក​”​។​

​លោក​បាន​បន្ថែម​ថា​ “​ចំនួន​ប្រាក់​ ដែល​ទទួល​បាន​មក​ពី​ការ​លក់​សំបុត្រ​និង​វត្ថុ​អនុស្សាវរីយ៍​នៅ​មុន​ពេល​និង​អំឡុង​ ពេល​ប្រកួត​ ។​ នេះ​ជា​ចំនួន​ទឹកប្រាក់​ដ៏​ ច្រើន​គួរសម​ដែរ​ហើយ​ ប៉ុន្ដែ​យើង​គិត​ថា​ អាច​ធ្វើ​បាន​លើស​ពី​នេះ​ទៀត​សម្រាប់​ មន្ទីរពេទ្យ​គន្ធ​បុ​បា្ព​ដូច្នេះ​យើង​បាន​សម្រេច​ ចិត្ដ​ចូល​វិភាគទាន​បន្ថែម​នូវ​ថវិកា​ផ្ទាល់​របស់​ក្រុមហ៊ុន​ដើម្បី​បង្គ្រប់​ឱ្យ​ដល់​៥​ម៉ឺន​ដុល្លារ​”​។​

​គួរ​កត់សម្គាល់​ផង​ដែរ​ថា​ កាលពី​ថ្ងៃ​ទី​ ១៥​ ខែមករា​ ក្នុង​កម្មវិធី​ជប់លៀង​មួយ​ ដែល​បាន​រៀបចំ​ឡើង​ដោយ​ អេស​ ស៊ី​ ជី​ ដើម្បី​អបអរសាទរ​មុន​ការ​ប្រកួត​លោក​Roongrote​ Rangsiyopash​ ប្រធាន​អគ្គ​ នាយក​ក្រុមហ៊ុន​ អេស​ ស៊ី​ ជី​ បាន​និយាយ​ ថា​“​តាម​រយៈ​ការ​ប្រកួត​បាល់ទាត់​មិត្ដ​ ភាព​លក្ខណៈ​អន្ដរជាតិ​នេះ​យើង​ចង់​បង្ហាញ​ នូវ​ការ​ប្ដេជ្ញា​ចិត្ដ​របស់​អេស​ ស៊ី​ ជី​ ក្នុង​ នាម​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​មួយ​ក្នុង​ តំបន់​អាស៊ាន​ថា​យើង​តែង​ខិតខំ​ព្យាយាម​ ចូលរួម​ចំណែក​លើក​ស្ទួយ​សង្គម​នៅ​ គ្រប់​ប្រទេស​ដែល​យើង​ធ្វើ​អាជីវកម្ម​”​។​

​ជាមួយនឹង​សេចក្ដី​ប្រកាស​ថ្មី​បំផុត​ នេះ​មើលទៅ​ក្រុមហ៊ុន​ពិតជា​មាន​ចេ​ត​ នា​ស្មោះត្រង់​ក្នុង​ការ​រក្សា​ពាក្យ​សន្យា​ និង​ការ​ប្ដេជ្ញា​ចិត្ដ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​ កម្ពុជា​ពិតប្រាកដ​មែន​ ។​

...

​ពិធី​ប្រគល់​ទឹកប្រាក់​មនុស្សធម៌​ចំនួន​ ៥​ម៉ឺន​ដុល្លារ​ទៅ​ដល់​មន្ទីរពេទ្យ​គន្ធ​បុ​បា្ព​ ត្រូវ​បានឱ្យ​ដឹង​ថា​នឹង​ធ្វើ​ឡើង​នា​ពេល​ ឆាប់ៗ​ខាង​មុខ​នេះ​ដោយ​ក្រុមហ៊ុន​កំពុង​ដំណើរការ​ឯកសារ​ចាំបាច់​និង​សហការ​ជាមួយ​មន្ទីរពេទ្យ​ដើម្បី​រៀបចំ​កម្មវិធី​ឱ្យ​បាន​អធិកអធម​ ៕​ អត្ថបទ​ក្រុមហ៊ុន​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print