ភ្នំពេញ៖ ការប្រកួតបាល់ទាត់មនុស្ស ធម៌ដែលបានប្រព្រឹត្ដទៅកាលពីយប់ថ្ងៃ សៅរ៍ទី១៦ ខែមករា រវាងក្រុម SCG MuangthongUnitedនឹងក្រុមK-Cement Cambodian All Stars នៅពហុកីឡា ដ្ឋានជាតិអូឡាំពិកអាចចាត់ទុកថាជា ព្រឹត្ដិការណ៍កីឡាបាល់ទាត់លក្ខណៈអន្ដរ ជាតិដែលទទួលបានជោគជ័យបំផុតមួយ ក្នុងឆ្នាំនេះ ។
ប្រជាជនកម្ពុជាបានចូលរួមទស្សនា ដោយផ្ទាល់នៅពហុកីឡាដ្ឋានជាតិយ៉ាង ច្រើនកុះករនិងស្រែកហ៊ោគាំទ្រក្រុមដែល ខ្លួនពេញចិត្ដ។ សរុបមនុស្សប្រមាណ៤ ម៉ឺន៥ពាន់៦រយនាក់មានវត្ដមាននៅ ពហុកីឡាដ្ឋានជាតិនាវេលាយប់នោះនិងបានទស្សនាការប្រកួតយ៉ាងស្វិតស្វាញ ដោយទីបញ្ចប់ក្រុម K-Cement Cambo dian All Stars បានធ្វើឱ្យកម្ពុជាមាន មោទនភាពដោយយកឈ្នះលើក្រុមកំពូល មួយរបស់ថៃ SCG Muangthong United ជាមួយលទ្ធផល ៤-៣ ។
បន្ថែមពីនេះទៀតការប្រកួតនេះជា ការប្រកួតដើម្បីហេតុផលសប្បុរសធម៌ ដែលក្រុមហ៊ុន អេស ស៊ី ជី ជាម្ចាស់ ឧបត្ថម្ភធំរបស់ក្រុម SCG Muang thong United និងជាអ្នកផ្ដួចផ្ដើមរៀប ចំព្រឹត្ដិការណ៍ដ៏ធំនេះបានសន្យាថានឹង បរិច្ចាគថវិកា១០០ភាគរយដែលទទួល បានពីការលក់សំបុត្រចូលទស្សនានិង វត្ថុអនុស្សាវរីយ៍ទៅដល់មន្ទីរពេទ្យគន្ធ បុបា្ពប្រទេសកម្ពុជា ។
លោក Somwang Manpimonchai នាយកប្រចាំប្រទេសកម្ពុជានៃក្រុមហ៊ុនអេសស៊ីជី(ផ្នែកស៊ីម៉ង់ត៍-សម្ភារសំណង់) ឱ្យដឹងថាចំនួនទឹកប្រាក់សរុបដែលប្រមូល បានក្នុងព្រឹត្ដិការណ៍នេះគឺ៣ម៉ឺន៨ពាន់ ដុល្លារអាមេរិកហើយក្រុមហ៊ុននឹងចូល វិភាគទានបន្ថែមនូវថវិកាផ្ទាល់របស់ ក្រុមហ៊ុនដើម្បីបង្គ្រប់ឱ្យដល់៥ម៉ឺនដុល្លារ សម្រាប់បរិច្ចាកទៅដល់មន្ទីរពេទ្យគន្ធ បុបា្ព ។
លោក Somwang បាននិយាយថា “បន្ទាប់ពីពិធីប្រគល់ពានរង្វាន់និងកិច្ចការគ្រប់យ៉ាងបានបញ្ចប់ក្រុមការងាររបស់ យើងបានចាប់ផ្ដើមរាប់និងព្យាយាម កំណត់នូវចំនួនទឹកប្រាក់ទាំងអស់ដែល ប្រមូលបានពីព្រឹត្ដិការណ៍នេះហើយឥឡូវនេះយើងកំណត់ឃើញហើយថាទឹកប្រាក់ នោះគឺស្មើនឹង៣ម៉ឺន៨ពាន់ដុល្លារអាមេ រិក”។
លោកបានបន្ថែមថា “ចំនួនប្រាក់ ដែលទទួលបានមកពីការលក់សំបុត្រនិងវត្ថុអនុស្សាវរីយ៍នៅមុនពេលនិងអំឡុង ពេលប្រកួត ។ នេះជាចំនួនទឹកប្រាក់ដ៏ ច្រើនគួរសមដែរហើយ ប៉ុន្ដែយើងគិតថា អាចធ្វើបានលើសពីនេះទៀតសម្រាប់ មន្ទីរពេទ្យគន្ធបុបា្ពដូច្នេះយើងបានសម្រេច ចិត្ដចូលវិភាគទានបន្ថែមនូវថវិកាផ្ទាល់របស់ក្រុមហ៊ុនដើម្បីបង្គ្រប់ឱ្យដល់៥ម៉ឺនដុល្លារ”។
គួរកត់សម្គាល់ផងដែរថា កាលពីថ្ងៃទី ១៥ ខែមករា ក្នុងកម្មវិធីជប់លៀងមួយ ដែលបានរៀបចំឡើងដោយ អេស ស៊ី ជី ដើម្បីអបអរសាទរមុនការប្រកួតលោកRoongrote Rangsiyopash ប្រធានអគ្គ នាយកក្រុមហ៊ុន អេស ស៊ី ជី បាននិយាយ ថា“តាមរយៈការប្រកួតបាល់ទាត់មិត្ដ ភាពលក្ខណៈអន្ដរជាតិនេះយើងចង់បង្ហាញ នូវការប្ដេជ្ញាចិត្ដរបស់អេស ស៊ី ជី ក្នុង នាមជាក្រុមហ៊ុនឈានមុខគេមួយក្នុង តំបន់អាស៊ានថាយើងតែងខិតខំព្យាយាម ចូលរួមចំណែកលើកស្ទួយសង្គមនៅ គ្រប់ប្រទេសដែលយើងធ្វើអាជីវកម្ម”។
ជាមួយនឹងសេចក្ដីប្រកាសថ្មីបំផុត នេះមើលទៅក្រុមហ៊ុនពិតជាមានចេត នាស្មោះត្រង់ក្នុងការរក្សាពាក្យសន្យា និងការប្ដេជ្ញាចិត្ដរបស់ខ្លួននៅក្នុងប្រទេស កម្ពុជាពិតប្រាកដមែន ។
ពិធីប្រគល់ទឹកប្រាក់មនុស្សធម៌ចំនួន ៥ម៉ឺនដុល្លារទៅដល់មន្ទីរពេទ្យគន្ធបុបា្ព ត្រូវបានឱ្យដឹងថានឹងធ្វើឡើងនាពេល ឆាប់ៗខាងមុខនេះដោយក្រុមហ៊ុនកំពុងដំណើរការឯកសារចាំបាច់និងសហការជាមួយមន្ទីរពេទ្យដើម្បីរៀបចំកម្មវិធីឱ្យបានអធិកអធម ៕ អត្ថបទក្រុមហ៊ុន