​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ប្ដេជ្ញា​រៀបចំ​សណ្ដាប់ធ្នាប់​ខ្សែភ្លើង​ខ្សែកាប​ឱ្យ​បាន​រួចរាល់​នៅ​ក្នុង​ឆ្នាំ​២០១៦

ចែករំលែក៖

​ភ្នំពេញ​៖​ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ ប្រកាស​ប្ដេជ្ញា​រៀបចំ​សណ្ដាប់ធ្នាប់​ខ្សែ​ ភ្លើង​ ខ្សែកាប​ដែល​កំពុង​រាយ​ប៉ាយ​លើ​ អាកាស​នៅ​លើ​ដងផ្លូវ​សំខាន់ៗ​ចំនួន​៥​ឱ្យ​ទម្លាក់​ចុះ​ដោយ​ដាក់​បង្កប់​មក​ក្នុង​ដី​វិញ​ឱ្យ​បាន​នៅ​ក្នុង​ឆ្នាំ​២០១៦​ដើម្បី​ធានា​បាន​សោភណភាព​និង​សណ្ដាប់ធ្នាប់​សាធារណៈ​។​

cam-photo-cables-channa-800x533

​លោក​ ឃួ​ង​ ស្រេង​ អភិបាលរង​រាជ​ ធានី​ភ្នំពេញ​មាន​ប្រសាសន៍​កាលពី​ព្រឹក​ ថ្ងៃ​ទី​២២​ ខែមករា​ ឆ្នាំ​២០១៦​ថា​ អាជ្ញា​ ធរ​កំពុង​សម្រិតសម្រាំង​ជ្រើសរើស​យក​ ក្រុមហ៊ុន​ចំនួន​មួយ​ដើម្បី​ភ្ជាប់​កិច្ចសហការ​ជាមួយ​គ្នា​ក្នុង​ការ​ប្រមូល​យក​ខ្សែភ្លើង​ និង​ខ្សែកាប​អុ​ប​ទិ​ក​ផ្សេងៗ​ជា​ច្រើន​ឱ្យ​ ទម្លាក់​ចុះ​មក​ក្នុង​ដី​វិញ​។​

​លោក​បន្ដ​ថា​ ការ​ជ្រើសរើស​យក​ ក្រុមហ៊ុន​ធ្វើ​ជា​ដៃគូ​តែ​មួយ​នេះ​ដើម្បី​ឱ្យ​មានការ​ទទួលខុសត្រូវ​និង​គ្រប់គ្រង​លើ​បណ្ដា​ក្រុមហ៊ុន​ដែល​ធ្វើ​អាជីវកម្ម​ដទៃ​ ទៀត​ឱ្យ​ប្រើប្រាស់​បំពង់​បណ្ដាញ​តែ​មួយ​ ចៀសវាង​ការ​ទម្លាក់​កប់​ផ្សេងៗ​គ្នា​ដែល​នាំ​ឱ្យ​មាន​ភាព​ស្មុគស្មាញ​តទៅ​មុខ​ទៀត​។​

​ការ​ប្រកាស​គម្រោង​រៀបចំ​បណ្ដាញ​ ខ្សែភ្លើង​និង​ខ្សែកាប​អុ​ប​ទិ​ក​ជា​លើក​ដំបូង​ ក្នុង​រាជធានី​ភ្នំពេញ​នេះ​នឹង​ត្រូវ​ផ្ដើម​ ចេញពី​មហាវិថី​ចំនួន​៥​ក្នុង​នោះ​រួម​មាន​មហាវិថី​ព្រះ​នរោត្ដម​ មហាវិថី​សហព័ន្ធ​ រុ​ស្ស៊ី​ មហាវិថី​ម៉ៅ​សេ​ទុង​ មហាវិថី​កម្ពុជា​ ក្រោម​ និង​មហាវិថី​ព្រះ​មុនី​វង្ស​បន្ទាប់​ ពី​ទទួល​បាន​ស​.​ជ​.​ណ​ពី​ទីស្ដីការគណៈរដ្ឋមន្ដ្រី​ ហើយ​បណ្ដាញ​ខ្សែ​ទាំង​អស់នោះ​ បាន​និង​កំពុង​បង្ក​ភាព​ស្មុគស្មាញ​ជា​ច្រើន​ដូច​ជា​ធ្លាក់​រាយ​ប៉ាយ​នៅ​លើ​ផ្លូវ​ងាយ​ បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​កើតឡើង​និង​គ្រោះ​អគ្គិភ័យ​ជាដើម​។​

​លោក​ ឃួ​ង​ ស្រេង​ បាន​បញ្ជាក់​ថា​ ដើម្បី​ឱ្យ​ដំណើរការ​នេះ​អាច​សម្រេច​ទៅ​បាន​អាជ្ញាធរ​បាន​ដាក់​កិច្ចសន្យា​ឱ្យ​ក្រុមហ៊ុន​ដែល​មាន​សិទ្ធិ​រៀបចំ​ត​បណ្ដាញ​ថ្មី​ នៅ​ក្រោម​ដី​នេះ​ត្រូវ​ដាក់​តម្លៃ​សេវា​ឱ្យ​ បាន​សមរម្យ​ដែល​អាច​ទទួលយក​បាន​ពី​បណ្ដា​ក្រុមហ៊ុន​ដទៃ​ទៀត​ ដើម្បី​ឱ្យ​ពួក​គេ​ បាន​ចូលរួម​ក្នុង​គម្រោង​នេះ​បាន​កាន់តែ​ឆាប់​។​

​លោក​បាន​ព្រមាន​ថា​ ចាប់ពី​ពេល​នេះ​ ទៅ​ម្ចាស់​អាជីវកម្ម​ដែល​មាន​ខ្សែភ្លើង​ ខ្សែកាប​នៅ​លើ​មហាវិថី​ទាំង​៥​នោះ​ត្រូវ​ចូលខ្លួន​មក​សហការ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ​ដើម្បី​បង្ហាញ​ពី​បណ្ដាញ​ខ្សែ​ ភ្លើងរ​ត់រៀងៗ​ខ្លួន​បើ​ពុំ​ដូច្នោះ​ទេ​អាជ្ញាធរ​នឹង​កាត់​ផ្ដាច់​ទាំងអស់​ដោយ​ពុំ​មានការ​ ទទួលខុសត្រូវ​ឡើយ​។​

​ជាមួយ​គ្នា​នេះ​មន្ដ្រី​សាលា​រាជធានី​ ភ្នំពេញ​បាន​អះអាង​ថា​ប្រសិនបើ​ការ​អនុវត្ដ​ការ​រៀបចំ​សណ្ដាប់ធ្នាប់​នៅ​មហាវិថី​ទាំង​៥​នេះ​ទទួល​បាន​ជោគជ័យ​ជា​ជំហាន​បន្ទាប់​អាជ្ញាធរ​នឹង​ឈាន​ទៅ​រៀបចំ​នៅ​ ដងផ្លូវ​នានា​បន្ដ​ទៀត​ដើម្បី​ឱ្យ​រាជធានី​ ភ្នំពេញ​កាន់តែ​មាន​សណ្ដាប់ធ្នាប់​ល្អ​ ៕​

...

ដោយ៖ សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print