ភ្នំពេញ៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានព្រមានថានឹង លុបឈ្មោះគ្រូពេទ្យរដ្ឋនិងឯកជនទាំងឡាយ ណាដែលមិនគោរពក្រមសីលធម៌វិជ្ជា ជីវៈចេញពីគណៈគ្រូពេទ្យកម្ពុជាសំដៅ លើកកម្ពស់កិត្យានុភាពវិជ្ជាជីវៈគ្រូពេទ្យ ដើម្បីកាត់បន្ថយលំហូរការចេញទៅពិនិត្យ និងព្យាបាលសុខភាពនៅក្រៅប្រទេស។
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការម៉ាស៊ីនអឹមរ៉ាយកាលពីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ នៅមន្ទីរពេទ្យ កាល់ម៉ែត លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រី ក្រសួងសុខាភិបាលមានប្រសាសន៍ថា ចាប់ពីពេលនេះទៅចំពោះគ្រូពេទ្យទាំងឡាយណាដែលរំលោភបំពានក្រមសីលធម៌វិជ្ជាជីវៈគណៈគ្រូពេទ្យនឹងដាក់ពិន័យ រដ្ឋបាលដូចជា ការស្ដីបន្ទោស ការដក សញ្ញាបត្រ ហើយករណីធ្ងន់ធ្ងរនឹងឈាន ដល់ការលុបឈ្មោះចេញពីបញ្ជីគណៈគ្រូ ពេទ្យកម្ពុជាមិនអនុញ្ញាតឱ្យប្រកបវិជ្ជា ជីវៈជាពេទ្យតែម្ដង។
លោករដ្ឋមន្ដ្រីបានបញ្ជាក់ថា មុននឹង ឈានដល់ការលុបឈ្មោះចេញពីបញ្ជី គណៈគ្រូពេទ្យនេះក្រសួងនិងគណៈគ្រូពេទ្យ កម្ពុជានឹងធ្វើការអប់រំណែនាំក្រើនរម្លឹក ដើម្បីឱ្យគ្រូពេទ្យទាំងនោះមានការយល់ដឹង បន្ថែមទៀតឈានទៅផ្លាស់ប្ដូរឥរិយាបថ គោរពក្រមសីលធម៌វិជ្ជាជីវៈនេះឡើង វិញ។ លោករដ្ឋមន្ដ្រីបានស្នើដល់គ្រូពេទ្យ ទាំងអស់ត្រូវពង្រឹងជំហរក្នុងការផ្ដល់សេវា ព្យាបាលប្រកបដោយគុណភាពនិងគោរព ក្រមសីលធម៌ឡើងវិញសំដៅលើកកម្ពស់ កិត្យានុភាពវិជ្ជាជីវៈគ្រូពេទ្យ។
ចំពោះការព្រមានចាត់វិធានការដ៏ តឹងរ៉ឹងនេះធ្វើឡើងខណៈវិស័យសុខាភិ បាលកម្ពុជារងការរិះគន់ពីបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនិងប្រជាពលរដ្ឋ ថា គ្រូពេទ្យមួយចំនួនប្រើពាក្យគំរោះ គំរើយមើលងាយឋានៈប្រជាពលរដ្ឋនិង ទុកអ្នកជំងឺក្រីក្រចោលមិនព្រមទទួលពិនិត្យ និងព្យាបាលជំងឺ ។
លោក សុខ សុគន្ធ ប្រធានមន្ទីរសុខា ភិបាលរាជធានីភ្នំពេញបានសម្ដែងការ គាំទ្រចំពោះចំណាត់វិធានការនេះដែល នឹងធ្វើឱ្យគ្រូពេទ្យមួយចំនួនពិចារណាងាក មកគោរពនិងអនុវត្ដតាមក្រមសីលធម៌វិជ្ជាជីវៈដើម្បីលើកស្ទួយកិត្ដិយសគ្រូពេទ្យ និងទទួលបានការជឿទុកចិត្ដពីប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា រហូតមកដល់បច្ចុ ប្បន្ននេះប្រជាពលរដ្ឋនៅតែមិនផ្ដល់ តម្លៃនិងការជឿជាក់ទៅលើគុណភាពនិងគុណធម៌គ្រូពេទ្យខ្មែរដោយអ្នកដែលមាន លទ្ធភាពបានចាកចេញទៅទទួលការពិនិត្យ និងព្យាបាលនៅក្រៅប្រទេស៕
ដោយ៖ សហការី