ម្ដាយ​លួច​កូន​ចេញពីផ្ទះ​ផ្អើល​ថា​កូនឈ្នួល​លួច​យក​ទៅ​លក់​នៅ​ថៃ

ចែករំលែក៖

​ភ្នំពេញ៖​ មានការ​ភ្ញាក់ផ្អើល​ថា​ស្ដ្រី​ បម្រើ​ម្នាក់​បាន​លួច​យក​កូនស្រី​ម្ចាស់ផ្ទះ​អាយុ​៩​ខែ​ទៅ​បាត់​ហើយ​ត្រូវ​ឪពុក​ម្ដាយ​ និង​ក្រុម​គ្រួសារ​អំពាវនាវ​ឱ្យ​សមត្ថកិច្ច​ ជួយ​តាម​រក​ ។​ ការ​ភ្ញាក់ផ្អើល​នេះ​កើត​ ឡើង​កាលពី​វេលា​ម៉ោង​៥​ព្រឹក​ថ្ងៃ​ទី​២២​ ខែមករា​ ឆ្នាំ​២០១៦​ ស្ថិត​នៅផ្ទះ​លេខ​៤​ ផ្លូវ​លេខ​៤៣២​ សង្កាត់​បឹង​ត្របែក​ ខណ្ឌ​ ចំការមន​ រាជធានី​ភ្នំពេញ​ ។​

​ប្រភព​ពី​ពលរដ្ឋ​រស់នៅ​ក្បែរ​កន្លែង​ កើតហេតុ​បានឱ្យ​ដឹង​ថា​ ការ​បាត់​ក្មេង​ ស្រី​អាយុ​៩​ខែ​នេះ​ត្រូវ​ក្រុម​គ្រួសារ​និង​ឪពុក​ម្ដាយ​ក្មេង​ស្រី​រង​គ្រោះ​បាន​ដាក់​ការ​សន្និដ្ឋាន​ថា​ស្ដ្រី​អ្នកបម្រើ​រូប​នេះ​អាចយ​កកូន​ស្រី​ជាទី​ស្រឡាញ់​របស់​ខ្លួន​ទៅ​កាន់​ប្រទេស​ថៃ​ ។​

​លោក​ នូ​ ដា​រ៉ា​ អាយុ​៣៨​ឆ្នាំ​ ត្រូវជា​ពូ​ របស់​ក្មេង​ស្រី​តូច​បានឱ្យ​ដឹង​ថា​ ស្ដ្រី​ បម្រើ​ដែល​លួច​ក្មួយ​ស្រី​របស់​គាត់​នោះ​មានឈ្មោះ​ ជាតិ​ និមល​ អាយុ​២៤​ឆ្នាំ​ ។​

​ស្ដ្រី​រូប​នេះ​ក៏​ជា​សាច់ញាតិ​នឹង​ម្ចាស់​ ផ្ទះ​ផង​ដែរ​ ប៉ុន្ដែ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ នាង​បាន​ធ្វើ​លិខិតឆ្លងដែន​និង​មាន​អ្នក​ នៅ​ប្រទេស​ថៃ​ទូរស័ព្ទ​មក​ស្ទើរ​រាល់ថ្ងៃ​ ដូច្នេះ​ស្ដ្រី​រូប​នេះ​អាច​ចេញ​ទៅ​ប្រទេស​ ថៃ​ដោយ​យក​ក្មួយ​របស់​គាត់​ទៅ​ជាមួយ​ ខណៈ​ឪពុក​ម្ដាយ​របស់​នាង​ដែល​ទើបតែ​មានកូន​លើក​ដំបូង​ ។​

​ទាក់ទិន​ការ​ភ្ញាក់ផ្អើល​បាត់​ក្មេង​ស្រី​ ខាងលើ​នេះ​លោក​ លាង​ សា​មឿ​ន​ នាយ​ នគរបាល​ប៉ុស្ដិ៍​បឹង​ត្របែក​បានឱ្យ​ដឹង​ថា​ ពុំ​មានរឿង​ហេតុ​បែប​នេះ​ទេ​ការ​ពិតជា​ រឿង​បំប៉ោង​សភាពការណ៍​ឱ្យ​សមត្ថកិច្ច​ វិលក្បុង​តែ​ប៉ុណ្ណោះ​ ។​

​លោកនាយ​នគរបាល​ប៉ុស្ដិ៍​មាន​ ប្រសាសន៍​ថា​ ការ​ពិត​ក្មេង​ស្រី​ដែល​បាត់​ ខ្លួន​នេះ​ត្រូវ​ម្ដាយបង្កើត​របស់​នាង​ព​ ចេញពីផ្ទះ​បន្ទាប់​ពី​មាន​ទំនាស់​ជាមួយ​ប្ដី​កាលពី​យប់​ ។​ លោក​ថា​ក្រុម​គ្រួសារ​នេះ​ បន្ទាប់​ពី​ដឹង​រឿងហេតុ​បែប​នេះ​ពួក​គេ​ ដឹង​កំហុស​និង​មិន​បាន​ដាក់​ពាក្យបណ្ដឹង​ នៅ​ប៉ុស្ដិ៍​នគរបាល​បឹង​ត្របែក​ទេ​ដែល​ ករណី​នេះ​សមត្ថកិច្ច​ចាត់​ទុក​ថា​បាន​ បំប៉ោង​សកម្មភាព​ក្នុង​មូលដ្ឋាន​ឱ្យ​វឹកវរ​មិន​ត្រូវ​ប្រជាពលរដ្ឋ​ឯទៀត​យក​គំរូ​តាម​នោះ​ឡើយ​ ៕​

ses

...

ដោយ៖ ស​ រស្មី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print