នគរបាល​ប៉ុស្តិ៍​ទឹកល្អក់​ទី​៣​ ឃាត់ខ្លួន​ចោរឆក់​កាបូប​២​នាក់​

ចែករំលែក៖

​ភ្នំពេញ​៖​ ជនសង្ស័យ​២​នាក់​ ត្រូវ​ប្រជា​ពលរ​ដ្ន​នាំ​គ្នា​ព្រួត​វាយ​ម្នាក់​មួយ​ដៃ​មួយ​ជើង​ បណ្ដាល​ឲ្យ​រង​របួស​យ៉ាងដំណំ​ ហើយ​ក៏​ត្រូវ​នគរបាល​មូលដ្ឋាន​ឃាត់ខ្លួន​តែ​ម្តង​ ខណៈ​ដែល​ជនសង្ស័យ​ទាំង​២​នាក់​នេះ​ បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ស្ត្រី​ម្នាក់​មិន​បាន​សម្រេច​ ហើយ​ព្យាយាម​ជិះ​ម៉ូ​តូ​រត់គេច​ខ្លួន​ បែរជា​ជួប​គ្រោះថ្នាក់​ចរាចរ​ផង​ដែរ​ ។​

IMG_5021

​ករណី​ឆក់​កាបូប​ខាងលើ​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២​ ៣​ ខែមករា​ ឆ្នាំ​២០១៦​វេលា​ នៅ​ចំណុច​មុខ​អនុ​វិទ្យាល័យ​ទឹកល្អក់​ ផ្លូវ​២៥៣​ សង្កាត់​ទឹកល្អក់​ទី​៣​ ខណ្ឌទួលគោក​។​

​ជនសង្ស័យ​ទាំង​២​នាក់​នេះ​ត្រូវ​បាន​គេ​ស្គាល់​ ទី​១​ឈ្មោះ​ យី​ វាសនា​ ភេទ​ ប្រុស​ អាយុ​ ២៧​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅផ្ទះ​ជួល​ម្តុំ​វត្ត​ជម្ពូ​វន្ត​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ​សែន​ជ័យ​។​ទី​២​ឈ្មោះ​កែវ​ លី​ហួរ​ ភេទ​ ប្រុស​ អាយុ​ ១៨​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅ​លើ​ផ្លូវ​រថភ្លើង​ សង្កាត់​ស្រះ​ចក​ ខណ្ឌដូនពេញ​។​

​ចំណែក​ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ឃឹម​ វួ​ច​គាង​ ភេទ​ ស្រី​ អាយុ​២៤​ឆ្នាំ​ បុគ្គលិក​ ក្រុម​ហ៊ុន​ឯកជន​ ស្នាក់​នៅ​ក្នុង​សង្កាត់​បឹង​កេងកង​ទី​២​ខណ្ឌចំការមន​ ។​

​វត្ថុ​តាំង​ដកហូត​ពី​ជនសង្ស័យ​មាន​ម៉ូតូ​មួយ​គ្រឿង​ ម៉ាក​ NEC​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1CG​ 4056​ ជា​ម៉ូតូ​ធ្វើ​សកម្មភាព​ ។​ ចំណែក​កាបូប​ជន​រង​គ្រោះ​បាន​ដកហូត​ ប្រគល់​ជូន​ជន​រង​គ្រោះ​វិញ​ ដោយ​មិន​បាន​បាត់បង់​អ្វី​នោះ​ទេ​។​

​តាម​ប្រភព​ព័​ត៍​មាន​ពី​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌទួលគោក​ បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ តាម​បណ្តោយ​ផ្លូវ​២៥៣​ ក្នុង​គោលបំណង​ត្រឡប់​ទៅ​ផ្ទះ​វិញ​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​មាន​ជនល្មើស​២​នាក់​ជិះ​ម៉ូតូ​ ១​គ្រឿង​ម៉ាក​ ម៉ាក​NEC​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1CG​ 4056​ បាន​ជិះ​មក​អែម​ទន្ទឹម​ ក្នុង​ខណៈនោះ​ជនសង្ស័យ​ម្នាក់​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​របស់​ជន​រង​គ្រោះ​បាន​សម្រេច​ តែ​នៅ​ពេល​ជិះ​ម៉ូតូ​រត់គេច​បាន​បន្តិច​ទៅ​ដួល​ម៉ូតូ​ ស្រប​ពេល​ជន​រង​គ្រោះ​ស្រែក​ចោរៗ​ ទើបត្រូវ​ប្រជាពលរដ្ឋ​ព្រួត​គ្នា​វាយ​គ្នា​វាយ​មួយ​ដៃ​មួយ​ជើង​ ហើយ​ប៉ូ​លី​សម​ក​ដល់​ក៏​បាន​ធ្វើការ​ឃាត់ខ្លួន​បញ្ជូន​មក​កាន់​អធិការ​នគរបាល​ខណ្ឌទួលគោក​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី​ ៕​

IMG_5020

IMG_5022

IMG_5023

...

ដោយ៖ ស​ ដា​រ៉ា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print