លោកស្រីម៉ែន សំអនៈ ព្រះពុទ្ធសាសនានិងសាសនានានាបានរស់រានមានជីវិតឡើងវិញចាប់ពីថ្ងៃ៧មករា១៩៧៩ ក្រោយពីវិនាសបាត់បង់ទាំងស្រុងកាលពីសម័យកម្ពុជាប្រជាធិតេយ្យប៉ុលពត

ចែករំលែក៖

ខេត្តស្វាយរៀង៖ នៅប្រទេសកម្ពុជាព្រះពុទ្ធសាសនានិងសាសនានានាបានរស់រានមានជីវិតឡើងវិញចាប់ពីថ្ងៃ៧មករា១៩៧៩ក្រោយពីវិនាសបាត់បង់ទាំងស្រុងកាលពីសម័យកម្ពុជាប្រជាធិតេយ្យប៉ុលពត។

12509113_922348784509594_1201188838219615821_n

ហើយវិស័យព្រពុទ្ធសាសនានេះក៏កំពុងរីកចម្រើនយ៉ាងខ្លាំងនិងទទួលបានការគោរពប្រតិបត្តិពីប្រជាពលរដ្ឋដោយភាគច្រើនលើសលប់។

នេះជាប្រសាសន៍របស់លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រិទ្ធសភានិងអធិការកិច្ចថ្លែងក្នុងពិធីស្រង់ព្រះសុគន្ធវារីប្រគេនព្រះធម្មធរគណខេត្ត ជុំចន្ថា ដែលព្រះមហាក្សត្របានប្រោសប្រទានគោរមងារជាព្រះវិមិត្តសត្ថា ព្រះរាជាគណៈថ្នាក់កិត្តិយសនៅព្រឹថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦ស្ថិតនៅវត្តព្រៃគគីរដួចក្នុង ឃុំគគីរ ស្រុកចន្ទ្រា ដែលមានព្រះសង្ឃនិមន្តចូលរួមជាង៤០០អង្ឃនិងពុទ្ធប្រសិទ័យាយជីតាជីប្រជាពលរដ្ឋជាង២ពាន់នាក់ផងដែរ។

លោកស្រី ម៉ែន សំអន ក៏បានមានប្រសាសន៏ទៀតថា រាជរដ្ឋភិបាលកម្ពុជាដែលដឹកនាំដោយសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីតែងតែគោរពសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខាងជំនឿនិងការគោរពពុទ្ធសាសនានិងសាសនាដទៃទៀតដោយគ្មានការរើសអើងនិងយល់ថាទំនាក់ទំនងរវាងជំនឿសាសនានិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋពិតជាមិនអាចកាត់ផ្ដាច់បានឡើយហើយប្រជាជនកម្ពុជាចាត់ទុកវិស័យព្រះពុទ្ធសាសនាគឺជាផ្នែកមួយនៃអត្តសញ្ញាណជាតិដែលមានចែងក្នុងរដ្ឋធម្មនុញនៃព្រះរាជាណាចក្រកម្ពុជាថាព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ។

លោកស្រី ម៉ែន សំអន បានបន្តទៀតថា ដោយឡែកនៅខេត្តស្វាយរៀងយើងនេះមានការរីកចម្រើនគួរអោយកត់សំគាល់សមិទ្ធផលផ្នែកព្រះពុទ្ធចក្រនិងអាណាចក្រហើយបានគ្រាំទ្រទៅវិញទៅមកមិនអាចកាត់ផ្ដាច់បានឡើយទន្ទឹមនិងការរីកចម្រើននេះក៏យើងមានចំនុចមួយចំនួនត្រូវកែសម្រួលអោយបានស្របថែមទៀតឆ្លើយតបនិងស្ថានភាពសង្គមកម្ពូជាបច្ចប្បន្នដូចជាការពង្រឹងសាមគ្គីភាពផ្ទៃក្នុងតាមទីអារាមនិមួយៗហើយតាមរយះតួនាទីរបស់ព្រះសង្ឃដែលជាស្រែបុណ្យដ៏ប្រពៃថ្លៃថ្លាក្នុងជំនឿយ៉ាងមុតមាំរបស់ពុទ្ធសាសនិកជននិងសូមជួយទេសនាអប់រំបងប្អូនប្រជាពលរដ្ឋយើងមានសម្មាធិដ្ឋប្រព្រិត្តតែអំពើរល្អកុំធ្វើអ្វីគោរពបំពានច្បាប់ឬការធ្វើអំពើរហិង្សាផ្សេងៗដូចជាការធ្វើបាតុកម្មនិងកុបកម្មប្រឆាំងនិងរោងចក្រនាំអោយបាត់បង់ការងារធ្វើបាត់បង់ប្រាក់ខែធ្វើអោយជីវភាពគ្រួសារធ្លាក់ចូលក្នុងភាពក្រីក្រអប់រំអោយប្រជាជនចូលរួមគោរពអនុវត្តច្បាប់ចរាចរណ៏អោយបានល្អដើម្បីជៀសផុតពីគ្រោះថ្នាក់ផ្សេងៗជាយថហេតុ។

លោកស្រី ម៉ែន សំអនក៏បានរំលឹកអំពីប្រពៃណីស្រោចសុគន្ធវារីកើតមានតាំងពីសម័យពុទ្ធកាលមកម្លេះហើយមរតកវប្បធម៏នេះបានសាយភាយផ្សព្វផ្សាយចូលដល់បណ្ដាប្រទេសជាច្រើនជុំវិញមហាសាគរប៉ាស៊ីហ្វិកនិងមួយចំណែកធំទៀតនៃពីភពលោក។

ក្នុងឪកាសនោះដែរលោកស្រីក៏បានចែកអំណោយនិងប្រគេនដល់ព្រះសង្ឃចំនួន៤៥០អង្គក្នុងមួយអង្គទទួលបានជីវរមួយលៀងនិងប្រច័យ២ម៉ីនរៀល រីឯក្រុមប្រឹក្សាក្រុងបាវិតនិងស្រុកចន្ទ្រាឃុំសង្កាត់ ទាំង៤ក្រុងស្រុកសរុបទាំងអស់៩៤នាក់ក្នុងម្នាក់ទទួលបាន សារុង១ ថវិការ២ម៉ីនរៀល ចំណែកកងកំលាំង៣អង្គភាពចំនួន៧០នាក់ក្នុងម្នាក់ទទួលបាន២ម៉ីនរៀលលោកគ្រូអ្នកគ្រូ៧០នាក់ក្នុងមួយនាក់ទទួលបានសារុងមួយថវិការ១ម៉ីនរៀល សិស្សានុសិ្ស១០០នាក់ក្នុងមួយនាក់ទទួលបាន សៀវភៅ២ក្បាល ប៉ិច២ដើម ថវិការ៥ពាន់រៀល យាយជីតាជី៣០០នាក់ក្នងម្នាក់ទទួលបានខោអាវ១កំផ្លេរ និងថវិការ១ម៉ីនរៀល និងប្រជាពលរដ្ឋ២៥០០នាក់ក្នុងម្នាក់ៗទទួលបានសារុង១ ថវិការ១ម៉ីនរៀលផងដែរ៕

20160123_094755

20160123_101101

12509113_922348901176249_6046825750487885305_n

20160123_084649

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print