ជនជាតិ​នី​ហ្សេ​រី​យ៉ា​៥​នាក់​ឆ្លង​ដែន​ខុសច្បាប់​មក​ពី​វៀតណាម​ ត្រូវ​បាន​នគរបាល​វរៈ​ការពារ​ព្រំ​ដែក​លេខ​៦០៩​ចប់​ឃាត់ខ្លួន​

ចែករំលែក៖

​ខេត្តស្វាយរៀង​៖​ កាលពី​ថ្ងៃ​២២​ ខែមករា​ ឆ្នាំ​២០១៥​ ម៉ោង​២១​និង​១៥​នាទី​ កម្លាំង​នគរបាល​វរៈ​ការពារ​ព្រំដែន​លេខ​៦០៩​ បាន​ចេញ​ល្បាត​តាម​ខ្សែបន្ទាត់​ព្រំដែន​នៅ​ចន្លោះ​បង្គោល​លេខ​ ១៧២/៩(៣)​ ស្ថិត​ក្នុង​ ភូមិ​បា​វិត​កណ្តាល​ សង្កាត់​/​ក្រុង​បា​វិត​ ក៏​បាន​ប្រទះ​ឃើញ​ និង​ឃាត់ខ្លួន​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ចំនួន​ ៥​ នាក់​ ប្រុស​ ដែល​លួច​ឆ្លង​ដែន​ចូល​កម្ពុជា​ដោយ​ខុសច្បាប់​ ។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ ពេល​ត្រួតពិនិត្យ​លើ​លិខិតឆ្លងដែន​ឃើញ​ថា​ផុតកំណត់​ពេល​នោះ​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ជន​ស​ង្ស័​ទាំង​ ៥​ នាក់​តែ​ម្តង​ ក្នុង​នោះ​រូ​ម​មានឈ្មោះ​ដូច​ខាងក្រោម​៖

១-​ឈ្មោះ​ ម៉ៃ​ ឃើ​ល​ អាយុ​៤០​ឆ្នាំ​,​ ២-​ឈ្មោះ​ អា​តូ​នី​ អាយុ​២៩​ឆ្នាំ​,​ ៣-​ឈ្មោះ​ ស្ទេ​ន​លី​ អាយុ​១៩​ឆ្នាំ​,៤-​ឈ្មោះ​ គ្រី​ស្តូ​ហ្វេ​ល​ អាយុ​៣០​ឆ្នាំ​ និង​៥​ -​ឈ្មោះ​ គ្រី​ស្ទុន​ អាយុ​២៨​ឆ្នាំ​ ។​

​បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​ខេត្ត​កំពុង​សាកសួរ​ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​ ៕

FB_IMG_1453525481548

FB_IMG_1453525484984

...

ដោយ៖ យឹ​ន​ សុ​ថា​ន​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print