តោះទៅកម្សាន្តតំបន់​ទេសចរណ៍ធម្មជាតិ​ទឹកធ្លាក់​ភ្នំ​៥៣

ចែករំលែក៖

ខេត្តបាត់ដំបង៖ តំបន់​ទេសចរណ៍ធម្មជាតិ​ទឹកធ្លាក់​ភ្នំ​៥៣ នៅលើ​ភ្នំព្រឹកជាប់​នឹង​ព្រំដែន​កម្ពុជា-ថៃ បាន​នឹងកំពុងទាក់ទាញ​ពី​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ ទៅលេង​កម្សាន្ត
មិន​ថា​ថ្ងៃ​ធម្មតា ថ្ងៃ​បុណ្យទាន ឬថ្ងៃឈប់សម្រាក​ផ្សេងៗ​នោះទេ​។​ នៅទីនោះមានទឹកធ្លាក់ ជ្រលងភ្នំ ព្រៃដ៏ខៀវស្រស់ គួរជាទីមនោរម្យ ។
តំបន់​ទេសចរណ៍​នេះ បើ​យើង​ធ្វើដំណើរ​ពី​ស្រុក​ភ្នំព្រឹក ទៅ​មាន​ចម្ងាយ​ប្រហែល​១០​គីឡូម៉ែត្រ តាមផ្លូវ​ក្រវ៉ាត់​ព្រំដែន​ត្រង់​ចំណុ​ច​ភូមិ​ភ្នំព្រឹក ឃុំ​ភ្នំព្រឹក ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​។
យើង​នឹង​ឃើញ​មាន​ស្លាក​សញ្ញា​ទឹកធ្លាក់​៥៣ នៅ​ពី​ខាងឆ្វេង​ដៃត្រឹមតែ​២​គីឡូម៉ែត្រ​តែប៉ុណ្ណោះ ឬ​យើង​ក៏​អាចធ្វើ​ដំណើរមក​តាម​ស្រុក​សំពៅ​លូន​បាន​ដូចគ្នា​។
បើផ្លូវគមនាគមន៍វិញ តាមបន្ទាត់ព្រំដែន ត្រូវបានស្ថាបនាយ៉ាងស្អាត ជាមួយទេសភាពតាមផ្លូវក៏មានចម្ការនៅអមសង្ខាង របស់បងប្អូនប្រជាពលរដ្ឋ បង្ហាញឱ្យឃើញពីការអភិវឌ្ឍន៍ ភាពធូធារបស់បងប្អូនជនរួមជាតិយើង៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print