លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី អញ្ជើញ​ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះព្រះគ្រូ អក្កោធចិត្តោ អែម​ ឡឹក ព្រះចៅអធិកាវត្តធម្មរតនពោធិគង្គា

ចែករំលែក៖

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ លោក ​ អ៊ុក ដាមរី តំណាងរាស្រ្ត មណ្ឌលខេត្តកណ្ដាល តំណាងដ៏ខ្ពង់ខ្ពស់លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ រដ្ឋសភា និងជាប្រធានគណៈអចិន្រ្តៃយ៍ក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកលើកដែក បានអញ្ជើញ​ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះព្រះគ្រូ អក្កោធចិត្តោ អែម​ ឡឹក ព្រះចៅអធិកាវត្តធម្មរតនពោធិគង្គា (ហៅវត្តសន្សំកុសល) ដែលបានទទួលព្រះអនិច្ចធម្ម កាលពីថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២០​ វេលាម៉ោង ៥: ៥៩នាទីព្រឹក ក្នុងព្រះជន្មាយុ៨៨ឆ្នាំ ដោយព្រះរោគាពាធ។

នាក្នុងឱកាសនេះដែរ លោកក៏បាននាំយកនូវថវិកាផ្ទាល់របស់លោក​ និងបានពាំនាំយកនូវថវិការបស់លោកស្រីកិត្តិសង្គហបណ្ឌិត អនុប្រធានទី២នៃរដ្ឋសភា​ ព្រមទាំងថវិការបស់ លោក លោកស្រី ជាសមាជិសមាជិកាក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំពាមរាំងមួយចំនួនទៀតចូលរួមក្នុងកម្មវិធីបុណ្យសរុបបច្ច័យចំនួន ៤.៧០០.០០០រៀល (បួនលានប្រាំពីរសែន រៀល) និង ៣០$ (សាមសិបដុល្លា) រួមជាមួយគ្រឿងឧបភោគ-បរិភោគមួយចំនួនទៀតរួមមាន៖ អង្ករ ១០០គីឡូក្រាម ទឹកក្រូច ៥កេស ត្រីខកំប៉ុង ៥យួរ អាល់កុលលាងដៃមួយធុង​ ចំណុះ៣០លីត្រ​ និងម៉ាស ៥ប្រអប់ ។
ជាមួយគ្នានេះផងដែរ លោកក៏បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់អោយបន្តចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ តាមរយៈការអនុវត្តន៍តាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល និងសារាចរណ៍ណែនាំនានារបស់ប្រមុខរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជានិច្ចកាលតែងតែគិតគូរពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា គ្រប់ទីកន្លែង។

ជាកិច្ចបញ្ចប់កម្មវិធី លោកក៏បានឧបត្ថម្ភដល់លោកតាអាចារ្យចំនួន១៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកា១មុឺនរៀល, ក្រុមការងារយុវជនស.ស.យ.ក ចំនួន៣៥នាក់ ក្នុងម្នាក់ៗថវិកា១មុឺនរៀល និងក្រុមប្រជាការពារភូមិចំនួន១៤នាក់ ក្នុងម្នាក់ថវិកា១មុឺនរៀលផងដែរ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print