ដើម្បី​ទទួល​ភាពជោគជ័យ​ពី​ការ​ងើប​ចេញពី​វិបត្តិ Covid-19 សិង្ហ​បុរី ត្រូវតែ​រៀបចំ​ឡើងវិញ​លើ​ការផ្លាស់ប្តូរ​ទម្រង់​សេដ្ឋកិច្ច​របស់ខ្លួន​

ចែករំលែក៖

អន្តរជាតិ៖ លោក​Heng Swee Keat ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីហិរញ្ញវត្ថុសិង្ហបុរី តាមរយៈវេទិកាស្តីពីផែនការស្តាប្រទេសឡើងវិញនៅថ្ងៃ២០ មិថុនាម្សិលមិញនេះ បានឲ្យដឹងថា រដ្ឋាភិបាលសិង្ហបុរី បានត្រៀមអនុវត្តផែនការសកម្មភាពអាទិភាពចំនួនបី ដែលរដ្ឋាភិបាលយល់ថាសំខាន់ និងចាំបាច់បំផុត ក្នុងការស្តាស្ថានភាពរបស់ប្រទេសទៅរកភាពដើម និងល្អប្រសើរឡើងវិញ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានសិង្ហបុរី Today Online​

លោកឧបនាយករដ្ឋមន្ត្រី បានអះអាងថា ដើម្បីទទួលភាពជោគជ័យពីការងើបចេញពីវិបត្តិ Covid-19  សិង្ហបុរី ត្រូវតែសម្រួចគោលនយោបាយរបស់ខ្លួនឆ្ពោះទៅកាន់សេដ្ឋកិច្ចសកលតាមរយៈការរៀបចំឡើងវិញលើការផ្លាស់ប្តូរទម្រង់សេដ្ឋកិច្ចរបស់ខ្លួនដោយកិច្ចការអាទិភាពទាំងបី ដែលរដ្ឋាភិបាលសិង្ហបុរី ត្រូវធ្វើនោះរួមមានធ្វើឲ្យកាន់តែសកម្មលើលំហូរសេរីនៃទំនិញ និងសេវាកម្ម​, វិនិយោគបន្ថែមលើហេដ្ឋារចនាសម្ព័ន្ធ និងសម្រួចការប្រកួតប្រជែងលើវិស័យស្រាវជ្រាវ និងនវានុវត្តន៍

សម្រាប់កិច្ចការអាទិភាពទី លោក Heng Swee Keat ដែលត្រូវបានគេស្គាល់ថាជាអ្នកបន្តវេនជំនាន់ក្រោយបន្ទាប់ពីលោកនាយករដ្ឋមន្ត្រីLee Hsein Loong នោះបានពន្យល់ថា សិង្ហបុរី នឹងខិតខំស្វែងរកមធ្យោបាយឲ្យកាន់តែសម្បូរបែបដើម្បីសម្រួលដល់លំហូរសេរីនៃទំនិញសេវាកម្ម មូលធន និងទិន្នន័យផ្សេងៗជាដើម  ក្នុងនោះ ក៏បន្តបើកចំហរប្រទេសសម្រាប់ទទួលវិនិយោគ និងពាណិជ្ជកម្មក៏ស្ថិតនៅក្នុងចំណែកនេះដែរ

រីឯកិច្ចការអាទិភាពទីវិញ មូលហេតុដែលសិង្ហបុរីត្រូវផ្តោតលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធនោះគឺដើម្បីធ្វើឲ្យសិង្ហបុរី អាចតភ្ជាប់ជាមួយនឹងពិភពលោក ក៏ដូចជាធ្វើឲ្យការធ្វើដំណើរនៅក្នុងប្រទេសិង្ហបុរីកាន់តែឆាប់រហ័ស ងាយស្រួល និងជាកន្លែងដ៏ស្រស់ស្អាតពោរពេញដោយធម្មជាតិបៃតង ចំណុចនេះ មិនត្រឹមតែធ្វើឲ្យប្រជាជនក្នុងស្រុករស់នៅប្រកបដោយសុខមាលភាពប៉ុណ្ណោះនោះទេ ក៏ប៉ុន្តែក៏ជួយទាក់ទាញវិនិយោគទៅកាន់សិង្ហបុរីកាន់តែច្រើនទៀតផង

ការស្រាវជ្រាវ និងបង្កើតគំនិតច្នៃប្រឌិតថ្មី គឺជាការងារអាទិភាពទីបី ដែលសិង្ហបុរីត្រូវយកចិត្តទុកដាក់ បើតាមការគូសបញ្ជាក់របស់លោកHeng Swee Keat រដ្ឋាភិបាលបានត្រៀមកញ្ចប់ថវិកាម្រាប់ជ្រោមជ្រែងការងារស្រាវជ្រាវដើម្បីស្វែងរកដំណោះស្រាយថ្មី និងមានប្រសិទ្ធភាពបំផុត ដែលអាចយកទៅអនុវត្តក្នុងបញ្ហាប្រឈមរួមរបស់ពិភពលោក ក៏ដូចជាសិង្ហបុរីផ្ទាល់តែម្តង

ជាមួយនឹងផែនការនេះ រដ្ឋាភិបាលនៃមជ្ឈមណ្ឌលសេដ្ឋកិច្ចនិងពាណិជ្ជកម្មក្នុងតំបន់មួយនេះ ក៏បានបង្កើតឲ្យមានយន្តការមួយចំនួនដើម្បីប្រមូលផ្តុំគ្រប់ភាគី និងមជ្ឈដ្ឋានពាក់ព័ន្ធរបស់ប្រទេស ក្នុងការពិគ្រោះយោបល់ស្វែងរកដំណោះស្រាយធ្វើឲ្យប្រទេសកាន់តែរឹងមាំលើគ្រប់វិស័យ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print