ភ្នំពេញ៖ សូមចៀសឱ្យឆ្ងាយពីគ្រឿងញៀន គឺវាបានបំផ្លាញសុខភាពយើង បំផ្លាញអនាគត និងមានទោសទណ្ឌ តាមផ្លូវច្បាប់។ ជាក់ស្តែងជនសង្ស័យចំនួន៣៨នាក់ ( ស្រី៤នាក់ ) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើស គ្រឿងញៀន ចំនួន ១៧ករណី នៅទូទាំង ប្រទេស នាថ្ងៃទី២១ ខែមិថុនា ឆ្នាំនេះ ។
សមត្ថកិច្ចបានឱ្យដឹងថា៖ ក្នុងចំណោម ជនសង្ស័យទាំង៣៨នាក់ មានមុខសញ្ញា ជួញដូរ គ្រឿងញៀនចំនួន៣៣ នាក់ ( ស្រី៤នាក់ ) និងប្រើប្រាស់ ៥នាក់ ( ស្រី១នាក់) ។
តាមរបាយការណ៍សមត្ថកិច្ចបញ្ជាក់ថា៖ វត្ថុតាងដែលចាប់យកសរុប ក្នុងថ្ងៃទី២១ ខែមិថុនា រួមមាន ៖ មេតំហ្វេតាមីន(Ice) = ១៧០,៣៩ក្រាម និង៣២កញ្ចប់តូច។
លទ្ធផលខាងលើ ៧អង្គភាពបានចូលរួមបង្ក្រាប ៖
នគរបាលជាតិ ៖ ៤អង្គភាព
១ / បាត់ដំបង៖ ជួញដួរ ២ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៤,៦២ក្រាម។
២ / កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ៥នាក់ និងអនុវត្តន៍ដីកា ១ ចាប់ ១នាក់ ចាប់យកIce ១១កញ្ចប់តូច។
៣ / កំពង់ស្ពឺ៖ ជួញដួរ ១ករណី ឃាត់ ៥នាក់ ចាប់យកIce ២៦,២៤ក្រាម។
៤ / រាជធានីភ្នំពេញ៖ ជួញដូរ ៥ករណី ឃាត់ ៨នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៣នាក់ ចាប់យកIce ២០កញ្ចប់តូច។
កងរាជអាវុធហត្ថ : ៤អង្គភាព
១ / សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ៧នាក់ ចាប់យកIce ៣,៣៥ក្រាម។
២ / ព្រះសីហនុ៖ ជួញដូរ ១ករណី ឃាត់ ១នាក់។
៣ / តាកែវ ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១៣៦,១៨ក្រាម។
៤ / រាជធានីភ្នំពេញ ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ១កញ្ចប់តូច៕
ដោយ៖ សិលា