ម៉ុងហ្គោលីចាប់ផ្តើមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រក្នុង​សភា​

ចែករំលែក៖

នៅថ្ងៃទី​២៤ខែមិថុនា នេះ ពលរដ្ឋម៉ុងហ្គោលីបានចាប់ផ្តើមទៅបោះឆ្នោត​ដើម្បីជ្រើសរើសតំណាងរាស្ត្រអាណាត្តិថ្មី។
គណៈកម្មការរៀបចំការបោះឆ្នោតម៉ុងហ្គោលី​(GEC)បានឲ្យដឹងថា ការបោះឆ្នោតចាប់ផ្តើមនៅវេលាម៉ោង​៧ព្រឹក ​ម៉ោងក្នុងតំបន់​និងបញ្ចប់នៅនៅម៉ោង​១៥ថ្ងៃទី២៤ខែមិថុនា។ មានការិយាល័យបោះឆ្នោត ចំនួន​២០៧០ នៅទីតាំងបោះឆ្នោតទូទាំងប្រទេស ហើយមានគណបក្សនយោបាយចំនួន​១៣ចូលរួម​ និងបេក្ខភាពឯករាជ្យចំនន​១៣៧រូប។ មានពលរដ្ឋម៉ុងហ្គោលីប្រមាណ​២,១លាននាក់មានសិទ្ធិក្នុងការបោះឆ្នោត។
ក្នុងពេលពិភពលោកកំពុងតែឆ្លងរាលដាលកូរវីដ​១៩ កាន់តែខ្លាំង​ ម៉ុងហ្គោលី​បានរៀបចំការពារ​ពលរដ្ឋទៅបោះឆ្នោតប្រកបដោយប្រសិទ្ធភាព​។ នៅតាមទីតាំងបោះឆ្នោតគឺមាន ទឹកអាកុលលាងដៃ និងឈរឆ្ងាយពីគ្នា ១,៥ម៉ែត្រ។ ក្រៅពីនេះពលរដ្ឋ​ក៏ត្រូវបានត្រួតពិនិត្យកំដៅផងដែរ​មុនពេលអនុញ្ញាតឲ្យចូលបន្ទប់បោះឆ្នោត។
ម៉ុងហ្គោលី មានពលរដ្ឋ​តេ​៣លាននាក់ប៉ុណ្ណោះ ​បានអនុវត្តការរិតត្បិតតាំងពីពេលដំបូង​នៃការផ្ទុះកូវីដ​១៩​។ មកទល់ពេលនេះម៉ុងហ្គោលីមានអ្នកឆ្លងតែ​២០០នាក់ប៉ុណ្ណោះ​ហើយមិនមានករណីស្លាប់នោះឡើយ៕

...

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print