អូស្ត្រាលី ដាក់ពង្រាយកម្លាំងទាហានរាប់ពាន់នាក់ទប់ស្កាត់កូវីដ១៩​ក្រោយរកឃើញ មានអ្នកឆ្លងថ្មី​១៥០នាក់

ចែករំលែក៖

ប្រទេសអូស្ត្រាលី៖ នៅថ្ងៃទី​២៥ខែមិថុនា អូស្ត្រាលី​ប្រកាសថា បានបញ្ជូនកម្លាំងទាហាន​ដល់ទៅ​១ពាន់នាក់ ទៅកាន់ទីក្រុងម៉ែលប៊ន​(Melbourne) ដើម្បីជួយទប់ស្កាត់ការឆ្លងរាលដាលកូវីដ​១៩ ជាលើកទី​២​។
សារព័ត៌មាន​ AFP ​នៅថ្ងៃទី​២៥ខែមិថុនា បានផ្សាយថា ​រដ្ឋVictoria រកឃើញមានករណីឆ្លងកូវីដ​១៩ ថ្មីដល់ទៅ​១៥០នាក់ គឺជាចំនួនខ្ពស់បំផុតមិនធ្លាប់មាន​នៅក្នុងទីក្រុងម៉ែលប៊ន ចាប់តាំងពីផ្ទុះកូវីដ​១៩​។
ការបញ្ជូនទាហានខាងលើក្រោយពេលដែលរដ្ឋវិចរូរៀទាំងមូល កំពុងតែមានការព្រួយបារម្ភខ្លាំងឡើងៗ អំពីការផ្ទុះជំងឺឆ្លង COVID-19 រលកទី ២ ដោយសារតែមួយសប្តាហ៍ចុងក្រោយនេះ មានករណីឆ្លងឆ្លងថ្មីៗទៀត ត្រូវបានរកឃើញ ខណៈនៅទីក្រុង Melbourne មានការផ្ទុះករណីឆ្លងជាចង្កោមរួចមកហើយ។ ចំនួននេះពិតជាច្រើន សម្រាប់អូស្ត្រាលី ព្រោះកន្លងមកប្រទេសដីកោះធំជាងគេលើលោកមួយនេះ ត្រូវបានចាត់ទុកថា បានទទួលជោគជ័យក្នុងការទប់ស្កាត់ COVID-19 មិនឲ្យផ្ទុះឡើងក្នុងទ្រង់ទ្រាយធំ។
លោកស្រី Linda Reynolds រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី​​​បានបញ្ជាក់ថា កងទ័ពប្រមាណ ១,០០០នាក់នឹងត្រូវបញ្ជូននៅដាក់ពង្រាយ នៅទីក្រុងរបស់រដ្ឋវិចតូរៀ ក្នុងនោះ ៨៥០នាក់នឹងជួយត្រួតពិនិត្យ អ្នកដំណើរបរទេសដែលកំពុងស្ថិតនៅមណ្ឌលត្រួតពិនិត្យសុខភាព ឬសណ្ឋានគារ ខណៈយោធាដែលនៅសល់នឹងទៅឈរនៅតាមមណ្ឌលធ្វើតេស្តរក COVID-19។ បច្ចុប្បន្នអូស្ត្រាលីមានករណីឆ្លង COVID-19 សរុប ៧,៥៥៧ករណី ក្នុងនោះស្លាប់ ១០៣នាក់ និងជាសះស្បើយឡើងវិញ ៦,៩៣០នាក់៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print