ខេត្តកណ្ដាល៖ ឪពុកល្មោភកាមម្នាក់ចាប់បង្ខំកូនស្រីខ្លួនឯងអាយុ១៥ឆ្នាំ រំលោភអស់រយេៈពេលជាយូរខែណាស់មកហើយ ទើបតែបែកធ្លាយដល់ម្ដាយក៏ប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនតែម្ដង នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១០និង៣០នាទី ។ករណីនេះបានកើតឡើងកាលពីអំឡុងខែមករា ឆ្នាំ២០២០ វេលាម៉ោង១២និង៣០នាទី នៅចំណុចចម្ការពោតខាងកើតព្រែក(ព្រែកមុខកំពូល) ស្ថិតក្នុងភូមិថ្មី ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា ជនសង្សយ័ឈ្មោះ អេម រី ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករ។ ចំណែកក្មេងស្រីរងគ្រោះ អាយុ១៥ឆ្នាំ ជនជាតិខ្មែរ។ ជនសង្ស័យនិងក្មេងស្រីរងគ្រោះត្រូវជាឪពុកកូននឹងគ្នា មានទីលំនៅភូមិថ្មី ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល។
ប្រភពដដែលបន្តថា ជនសង្ស័យជាមុខសញ្ញាជាប់ពន្ធនាគារខេត្តកណ្ដាលចំនួន៥ឆ្នាំ កាលពីឆ្នាំ២០០០ ពីបទលួចមានស្ថានទម្ងន់ទោស។ ក្រោយពេលចេញពីពន្ធនាគារជនសង្ស័យមិនកែប្រែទេ គឺបានប្រើប្រាស់គ្រឿងញៀននិងប្រព្រឹត្តអំពើហិង្សាក្នុងគ្រួសារ ។ លុះមកដល់អំឡុងខែមករា ឆ្នាំ២០២០ ជនសង្ស័យបានបង្ខំចាប់រំលោភកូនស្រីរបស់ខ្លួនទើបមានអាយុ១៥ឆ្នាំបានសម្រេច និងបានគំរាមក្មេងស្រីរងគ្រោះថា បើហ៊ានប្រាប់ម្ដាយឲ្យដឹងនឹងត្រូវច្របាច់កឲ្យស្លាប់។ ដោយក្មេងស្រីរងគ្រោះមានភាពភ័យខ្លាច មិនហ៊ានប្រាប់អ្នកណាឲ្យដឹងទេ រហូតមកដល់ថ្ងៃទី២០ ខែមិថុនាឆ្នាំ២០២០ក្មេងស្រីរងគ្រោះបានដេកលើផ្ទះម្នាក់ឯង ខណៈនោះជនសង្ស័យបានយកកូនតូចម្នាក់ទៅដេកជាមួយ ដោយឲ្យប្រពន្ធដេកនៅក្រោមផ្ទះម្នាក់ឯង ខណៈដែលដេកនោះ ជនសង្ស័យបានធ្វើសកម្មភាពលូកលាន់ច្របាច់ដោះ ស្ទាបអង្អែលក្មេងស្រីរងគ្រោះម្តងទៀត រហូតដល់ថ្ងៃទី២១ ខែមិថុនាឆ្នាំ២០២០ វេលាម៉ោង៧ៈ០០នាទីព្រឹក ជនសង្ស័យបានហៅក្មេងស្រីរងគ្រោះឲ្យជាន់ចង្កេះឱ្យខ្លួន ប៉ុន្តែជនរងគ្រោះមិនមក ទើបជនសង្ស័យប្រើហិង្សា យកមែកក្រខុបមកវាយជនរងគ្រោះចំភ្លៅនិងកំភួនជើងឆ្វេង បណ្ដាលឱ្យជាំ ហើយជនសង្ស័យបានជេរប្រមាថជនរងគ្រោះថា«អញស្ទាបមិនបានទេ ង៉ែងទុកឲ្យប្រុសង៉ែងស្ទាប?»។ លុះដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០វេលាម៉ោង១០និង៣០នាទីជនរងគ្រោះនិងម្ដាយបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយអំពារតែម្ដង។ ក្រោយពីសមត្ថកិច្ចប៉ុស្តិ៍ទទួលពាក្យបណ្ដឹងរួចមក ក៏បានចុះស្វែងរកជនសង្ស័យ ហើយក៏បាននាំខ្លួនជនសង្ស័យមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានរំលោភសេពសន្ថវៈលើជនរងគ្រោះជាកូនប្រាកដមែន។
ករណីនេះកម្លាំងជំនាញកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនជនសង្ស័យទៅកាន់អធិការដ្ឋាននគរបាលស្រុក ចាត់ការតាមនីតិវិធី៕
ដោយ៖ ស្អាងជ័យ