លោកទេសរដ្ឋមន្រី្ត ចម ប្រសិទ្ធ អញ្ជើញបើកកិច្ចប្រជុំប្រចាំអឌ្ឍមាស

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែមិថុនាឆ្នាំ២០២០ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបើកកិច្ចប្រជុំប្រចាំអឌ្ឍមាសរបស់ខ្លួន ដោយកិច្ចប្រជុំនៅសប្តាហ៍នេះ ខុសផ្លែកពីសប្តាហ៍រាល់ដង ដោយហេតុថា កិច្ចប្រជុំមិនត្រូវបានអព្ជោីញលោកប្រធាន មន្ទីរគ្រប់រាជធានីខេត្តទាំង ២៥ចូលរួមប្រជុំដូចរាល់ដងទេ គឺទុកឱកាសឱ្យលោកប្រធានមន្ទីរ តបតពីរាជធានីខេត្តរបស់ខ្លួន មកសាលប្រជុំទីស្តីការក្រសួង ក្នុងន័យរួមគ្នាទប់ស្កាត់ការឆ្លង covit 19។តាមរបៀបវារៈនៃកិច្ចប្រជុំនៅព្រឹកនេះ អង្គប្រជុំទាំងមូល និងតាមដានស្តាប់បណ្តាអគ្គនាយកដ្ឋាន វិទ្យាស្ថាន មជ្ឃមណ្ឌល អគ្គាធិការដ្ឋាននិងសវនកម្មផ្ទៃក្នុងក្រោមឱវាទក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ហើយអង្គប្រជុំក៏បានតាមដានស្តាប់អនុសាសន៍ណែនាំ និងការផ្តល់នូវចក្ខុវិស័យដ៏ខ្ពង់ខ្ពស់ថ្មីៗ ពីលោកកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រី្ត ក្នុងនោះ អង្គប្រជុំបានតាមដ្ឋានស្តាប់ការបែងចែកភារកិច្ចថ្មីចាប់ពីថ្នាក់ រដ្ឋលេខាធិការរហូតដល់ថ្នាក់នាយកដ្ឋាន អោយបំពេញភារកិច្ចបន្ត បន្ទាប់ពីក្រសួងឧស្សាហកម្ម និងសិប្បកម្មត្រូវ បានប្តូរទៅជា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ។ អង្គប្រជុំក៏បានស្តាប់ការណែនាំ ពីលោកទេសរដ្ឋមន្រី្ត ពីបញ្ហាសិប្បកម្មផលិតទឹកកកមួយកន្លែង ដែលបានធ្វើការបង្ហោះតាមសង្គម ដែលបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អ្នកទទួលទានទឹកកកប្រចាំថ្ងៃ។ ពាក់ព័ន្ធ និងបព្ហានេះ លោកទេសរដ្ឋមន្រី្ដ បានណែនាំ ក៏ដូចជាដាក់បទបញ្ជាជាទៅដល់ មន្រី្តក្រោមឱវាទក៏ដូចជាប្រធានមន្ទីរគ្រប់រាជធានីខេត្តទាំងអស់ ត្រូវចុះស្រាវជ្រាវជាបន្ទាន់ នៅសិប្បកម្មផលិតទឹកកកនោះ ដោយទុកពេល ៥ថ្ងៃ ដើម្បីរកឃើញ មកធ្វើការណែនាំ ប្ញបិទចោលតែម្តង។ ក្រៅពីនេះអង្គប្រជុំក៏បានស្តាប់ការណែនាំពី បព្ហាផ្សេងៗ ដូចជា ការផលិតអំបិល ការរៀបចំឲមន្រ្តីក្រសួង រៀនសូត្រតាមប្រព័ន្ធ online ពីអង្គការ unido ជាដើម៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print