ពលរដ្ឋទាំងអស់ មាន​សិទ្ធិ​ថត និង​ប្ដឹង​នគរបាល​ចរាចរណ៍​ ទៅ​តុលាការ ប្រសិនបើ​រកឃើញ​ភាពមិនប្រក្រតី ពាក់ព័ន្ធ​នឹង​ការពិន័យ

ចែករំលែក៖

ភ្នំពេញ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ហ៊ាង សុទ្ធាយុត្តិបានអះអាងថា ពលរដ្ឋណាក៏ដោយ មានសិទ្ធិថតរូប និងដាក់ពាក្យបណ្ដឹងទៅតុលាការ ចំពោះមន្រ្តីនគរបាលចរាចរណ៍ណា ដែលពាក់ព័ន្ធនឹងការពិន័យបទល្មើសចរាចរណ៍មានភាពមិនប្រក្រតី មិនសុខចិត្ត

លោក ហ៊ាង សុទ្ធាយុត្តិ អះអាងទៀតថាបើទោះបីជាក្រសួងពាក់ព័ន្ធបើកដៃឲ្យពលរដ្ឋមានសិទ្ធិតតាំងជាមួយនគរបាលក្តី ប៉ុន្តែពលរដ្ឋត្រូវតែចេះច្បាប់ចរាចរណ៍ឲ្យបានច្បាស់ ដើម្បីចូលរួមគោរពច្បាប់ចរាចរណ៍ និងងាយជជែក ជាមួយនគរបាលដែលប្រព្រឹត្តិខុសគោលការណ៍ ឆ្លៀតឱកាសរកប្រាក់ចូលហោប៉ៅខ្លួននោះ លោក គូសបញ្ជាក់ថា «​ពលរដ្ឋត្រូវដឹងច្បាប់រារចរណ៍ឲ្យច្បាស់ ពេលនគរបាលណាខុស គឺយើងដឹង ហើយអាចមានសិទ្ធថត និងប្ដឹងបាន ហើយបើពលរដ្ឋមិនពេញចិត្ត រាល់ការផ្អាករបស់នគរបាល អាចមានសិទ្ធថត ប្ដឹង និងកត់ឈ្មោះ សំខាន់ឲ្យតែស្គាល់ឈ្មោះនគរបាល និងអង្គភាព ហើយតុលាការ ជាអ្នករកខុសត្រូវឲ្យតាមច្បាប់​»​

អ្នកនាំពាក្យរូបនេះ បន្តថា ពលរដ្ឋក៏អាចរាយការណ៍ទៅថ្នាក់ដឹកនាំនៃអង្គភាពនគរបាលផ្ទាល់ក៏បានដែរ បើឃើញនគរបាលណាម្នាក់ អនុវត្តខុសច្បាប់ ដើម្បីឲ្យថ្នាក់លើដោះស្រាយបញ្ហាដែលកើតមាន ចាត់វិធានការតាមគោលការណ៍ស្ថាប័ន

សូមជម្រាបថា មន្រ្តីនគរបាលចរាចរណ៍ បានចាប់ផ្តើមរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ជាថ្មី ចាប់តាំងពីថ្ងៃទី ខែឧសភា ឆ្នាំ២០២០មកម្ល៉េះគិតពីថ្ងៃទី ឧសភា មកដល់ចុងខែមិថុនានេះ  មន្រ្តីជំនាញបានឃាត់យានយន្តសរុបជាង ម៉ឺនគ្រឿង ហើយត្រូវបានផាកពិន័យ៖ ក្នុងនោះមានទោចក្រយាន និងត្រីចក្រយានយន្តជាងម៉ឺនគ្រឿង ដោយឡែក ក្នុងខែមិថុនានេះ គិតពីទី ដល់ទី២៦មិថុនានគរបាលឃាត់បានយានយន្តល្មើស ជិតម៉ឺនគ្រឿង ក្នុងនោះមានម៉ូតូជាង . ម៉ឺនគ្រឿងឯណ្ណោះ

គួររំលឹកផងដែរថា ពាក់ព័ន្ធការអនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍នេះដែរ ក៏មានមន្រ្តីជាន់ខ្ពស់ចំនួនរូប ត្រូវបានដកតំណែង និងផ្អាកការងារបណ្តោះអាសន្ន ដោយសារតែមិនព្រមធ្វើការតាមគោលការណ៍ណែនាំ ពេលចុះប្រតិបត្តិការអនុវត្តច្បាប់ចរាចរណ៍នាពេលកន្លងមក៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print