ពលរដ្ឋ​១០​នាក់​ពុល​ដំឡូង​មី​មាន​អាការ​ធ្ងន់​ ស្រាល​ នៅ​ខេត្តបាត់ដំបង​

ចែករំលែក៖

ខេត្តបាត់ដំបង​៖​ ពលរដ្ឋ​ខ្មែរ​ ប្រុស​ស្រី​ប្រមាណ​១០​នាក់​មាន​អាការ​ក្អួតចង្អោរ​ អ្នកខ្លះ​មាន​អាការ​ធ្ងន់​ ចំណែក​អ្នកខ្លះ​ទៀត​ មាន​អាការ​ស្រាល​ ដែល​ករណី​នេះ​សង្ស័យ​ថា​ បណ្តាល​មក​ពី​ការ​ពុល​ដំឡូង​មី​ ហើយ​ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាមៗ​ដើម្បី​សង្គ្រោះ​ ព្យាបាល​បន្ទាន់​ ។​

IMG-20160126-WA0266

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម​ម៉ោង​១​រសៀល​ ថ្ងៃ​ទី​២៥​ ខែមករា​ ឆ្នាំ​២០១៦​ ស្ថិត​ត្រង់​ចំណុច​ភូមិ​ផ្អៀង​ ឃុំ​កកោះ​ ស្រុក​មោងឫស្សី​ ខេត្តបាត់ដំបង​ ។​

​លោក​ សោម​ រ៉ា​វុ​ធ​ មន្ត្រី​អាវុធហត្ថ​ស្រុក​មោង​ឬ​ស្សី​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​មួយ​ក្រុម​គ្រួសារ​មាន​ដូច​ខាងក្រោម​៖

១-​ឈ្មោះ​ ទិ​ត្យ​ ផា​ន់​ ភេទ​ប្រុស​ អាយុ​៦៧​ឆ្នាំ​ ធ្វើស្រែ​ រស់នៅ​ភូមិ​ ឃុំ​ ខាងលើ​ (​ធ្ងន់​ )​។​

២-​ឈ្មោះ​ ហាម​ វឿ​យ​ ភេទ​ស្រី​អាយុ​៤៩​ឆ្នាំ​ ធ្វើស្រែ​ (​ជា​ប្រពន្ធ​)​ ភូមិ​ ឃុំ​ ខាងលើ​ (​ស្រាល​)​ ។​

៣-​ឈ្មោះ​ ផា​ន់​ សា​វឿ​ន​ ភេទ​ស្រី​ អាយុ​២៧​ឆ្នាំ​ ជា​កូន​មាន​ផ្ទៃពោះ​០៦​ខែ​ ភូមិ​ ឃុំ​ ខាងលើ​(​ធ្ងន់​ )​។​

៤-​ឈ្មោះ​ ផា​ន់​ លាប​ ភេទ​ស្រី​ អាយុ​០៧​ឆ្នាំ​ ជា​ចៅ​ ភូមិ​ ឃុំ​ ខាងលើ​ (​ធ្ងន់​)​។​

៥-​ឈ្មោះ​ ផា​ន់​ ផាត​ ភេទ​ប្រុស​ អាយុ​០២​ឆ្នាំ​ ជា​ចៅ​ ភូមិ​ ឃុំ​ ខាងលើ​ (​ធ្ងន់​)​។​

៦-​ឈ្មោះ​ ផា​ន់​ ទុំ​ ភេទ​ប្រុស​ អាយុ​១៦​ឆ្នាំ​ ជា​កូន​ ភូមិ​ ឃុំ​ ខាងលើ​ (​ស្រាល​)​។​

៧-​ឈ្មោះ​ ផា​ន់​ ស្រី​ទាវ​ ភេទ​ស្រី​ អាយុ​១៥​ឆ្នាំ​ ជា​កូន​ ភូមិ​ ឃុំ​ ខាងលើ​ (​ស្រាល​)​។​

៨-​ឈ្មោះ​ ផា​ន់​ ដី​ ភេទ​ប្រុស​ អាយុ​០៩​ឆ្នាំ​ ជា​កូន​ ភូមិ​ ឃុំ​ ខាងលើ​ (​ស្រាល​)​។​

៩-​ឈ្មោះ​ ផា​ន់​ ឡី​ ភេទ​ប្រុស​ អាយុ​០៨​ឆ្នាំ​ ជា​កូន​ ភូមិ​ ឃុំ​ ខាងលើ​(​ស្រាល​)​។​

១០-​ឈ្មោះ​ ផា​ន់​ ផា​ ភេទ​ប្រុស​ អាយុ​០៦​ឆ្នាំ​ ជា​កូន​ ភូមិ​ ឃុំ​ ខាងលើ​(​ស្រាល​)​។​

​មុន​ពេល​កើត​អាការ​ពុល​ខាងលើ​នេះ​ គឺ​បុរស​ជា​ប្តី​ ឈ្មោះ​ ទិ​ត្យ​ ផា​ន់​ បាន​សុំ​ដំឡូង​មី​២​គីឡូក្រាម​ ពី​ប្អូនថ្លៃ​ឈ្មោះ​ សំ​ កន​ ភេទ​ប្រុស​ អាយុ​៦៥​ឆ្នាំ​នៅ​ស្រុក​គាស់​ក្រឡ​ យក​មក​ស្ងោរ​ហូប​ ហើយ​ស្រាប់តែ​មាន​អាការ​ពុល​តែ​ម្តង​ ។​

​បច្ចុប្បន្ន​ជន​រង​គ្រោះ​ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​មោងឫស្សី​ អ្នកខ្លះ​បាន​ធូរស្រាល​ហើយ​។​ គ្រួសារ​ជន​រង​គ្រោះ​ សូម​អំពាវនាវ​ឲ្យ​សប្បុរសជន​ជួយ​ពួក​គាត់​ផង​ ជា​ពិសេស​ថ្នាក់ដឹកនាំ​តែ​ម្តង​ ៕​

IMG-20160126-WA0265

...

ដោយ៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print