ខេត្តបាត់ដំបង៖ ពលរដ្ឋខ្មែរ ប្រុសស្រីប្រមាណ១០នាក់មានអាការក្អួតចង្អោរ អ្នកខ្លះមានអាការធ្ងន់ ចំណែកអ្នកខ្លះទៀត មានអាការស្រាល ដែលករណីនេះសង្ស័យថា បណ្តាលមកពីការពុលដំឡូងមី ហើយត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗដើម្បីសង្គ្រោះ ព្យាបាលបន្ទាន់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាមម៉ោង១រសៀល ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦ ស្ថិតត្រង់ចំណុចភូមិផ្អៀង ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
លោក សោម រ៉ាវុធ មន្ត្រីអាវុធហត្ថស្រុកមោងឬស្សីបានឲ្យដឹងថា ជនរងគ្រោះមួយក្រុមគ្រួសារមានដូចខាងក្រោម៖
១-ឈ្មោះ ទិត្យ ផាន់ ភេទប្រុស អាយុ៦៧ឆ្នាំ ធ្វើស្រែ រស់នៅភូមិ ឃុំ ខាងលើ (ធ្ងន់ )។
២-ឈ្មោះ ហាម វឿយ ភេទស្រីអាយុ៤៩ឆ្នាំ ធ្វើស្រែ (ជាប្រពន្ធ) ភូមិ ឃុំ ខាងលើ (ស្រាល) ។
៣-ឈ្មោះ ផាន់ សាវឿន ភេទស្រី អាយុ២៧ឆ្នាំ ជាកូនមានផ្ទៃពោះ០៦ខែ ភូមិ ឃុំ ខាងលើ(ធ្ងន់ )។
៤-ឈ្មោះ ផាន់ លាប ភេទស្រី អាយុ០៧ឆ្នាំ ជាចៅ ភូមិ ឃុំ ខាងលើ (ធ្ងន់)។
៥-ឈ្មោះ ផាន់ ផាត ភេទប្រុស អាយុ០២ឆ្នាំ ជាចៅ ភូមិ ឃុំ ខាងលើ (ធ្ងន់)។
៦-ឈ្មោះ ផាន់ ទុំ ភេទប្រុស អាយុ១៦ឆ្នាំ ជាកូន ភូមិ ឃុំ ខាងលើ (ស្រាល)។
៧-ឈ្មោះ ផាន់ ស្រីទាវ ភេទស្រី អាយុ១៥ឆ្នាំ ជាកូន ភូមិ ឃុំ ខាងលើ (ស្រាល)។
៨-ឈ្មោះ ផាន់ ដី ភេទប្រុស អាយុ០៩ឆ្នាំ ជាកូន ភូមិ ឃុំ ខាងលើ (ស្រាល)។
៩-ឈ្មោះ ផាន់ ឡី ភេទប្រុស អាយុ០៨ឆ្នាំ ជាកូន ភូមិ ឃុំ ខាងលើ(ស្រាល)។
១០-ឈ្មោះ ផាន់ ផា ភេទប្រុស អាយុ០៦ឆ្នាំ ជាកូន ភូមិ ឃុំ ខាងលើ(ស្រាល)។
មុនពេលកើតអាការពុលខាងលើនេះ គឺបុរសជាប្តី ឈ្មោះ ទិត្យ ផាន់ បានសុំដំឡូងមី២គីឡូក្រាម ពីប្អូនថ្លៃឈ្មោះ សំ កន ភេទប្រុស អាយុ៦៥ឆ្នាំនៅស្រុកគាស់ក្រឡ យកមកស្ងោរហូប ហើយស្រាប់តែមានអាការពុលតែម្តង ។
បច្ចុប្បន្នជនរងគ្រោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកមោងឫស្សី អ្នកខ្លះបានធូរស្រាលហើយ។ គ្រួសារជនរងគ្រោះ សូមអំពាវនាវឲ្យសប្បុរសជនជួយពួកគាត់ផង ជាពិសេសថ្នាក់ដឹកនាំតែម្តង ៕
ដោយ៖ ថាច់ យ៉ាត