ស្ថាប័ន​ប៉ូលីស​អន្តរជាតិ ​បដិសេធ​សំណើ​របស់​អ៉ីរ៉ង់​ដែល​សុំ​កិច្ចសហការ​ក្នុង​ការជួយ​ចាប់ខ្លួន​លោក ដូ​ណា​ល់ ត្រាំ

ចែករំលែក៖

អន្តរជាតិ៖ បន្ទាប់ពីរដ្ឋអាជ្ញាអ៉ីរ៉ង់បានចោទប្រកាន់ និងចេញដីការចាប់ខ្លួន លោកដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក និងមន្ត្រីជាន់ខ្ពស់អាមេរិក៣៥នាក់ផ្សេងទៀតចំពោះអំពើឃាតកម្មលើត្តសេនីយ៍ Qassem Soleimani​នោះ ស្ថាប័នប៉ូលីសអន្តរជាតិ (Interpol) បានបដិសេធសំណើរបស់អ៉ីរ៉ង់ដែលសុំកិច្ចសហការក្នុងការជួយចាប់ខ្លួនលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក

តាមរយៈសេចក្តីថ្លែងការរបស់ប៉ូលីសInterpol ដែលមានទីស្នាក់ការនៅទីក្រុងលីយ៉ុង ប្រទេសបារាំង បានបដិសេធថា នឹងមិនពិចារណាសំណើររបស់អ៉ីរ៉ង់ឡើយ ដោយលើកអំណះអំណាងថា ធម្មនុញ្ញរបស់ខ្លួនហាមឃាត់ អង្គភាពមួយនេះមិនឲ្យចេញអន្តរាគមន៍ សកម្មភាពណាដែលមានលក្ខណៈនយោបាយ យោធា សាសនា ពូជសាសន៍

បើតាមការផ្សាយរបស់សារព័ត៌មាន Al Jazeera បាននិយាយថា មែនទែនទៅ សេចក្តីស្នើរបស់អ៉ីរ៉ង់ទៅ Interpol មិនមែនជាការទាមទាឲ្យអង្គភាពចេញបញ្ជាទៅកាន់រដ្ឋសមាជិកឯទៀតនេះទៅចាប់លោក ត្រាំ ឡើយ ប៉ុន្តែវាជាសំណើសុំឲ្យដាក់ឈ្មោះបុគ្គលទាំងនោះក្នុងសេចក្តីប្រកាសក្រហម (Red notice) ដែលជាកម្រិតប្រកាសខ្ពស់បំផុត នៅពេល ប៉ូលីសអន្តរជាតិ ចេញសេចក្តីប្រកាសក្រហម វាអនុញ្ញាតឲ្យអាជ្ញាធរប៉ូលីសនៃប្រទេសផ្សេង ចាប់ខ្លួនបុគ្គលទាំងនោះក្រោមឈ្មោះប្រទេសដែលស្នើសុំ ប៉ុន្តែសេចក្តីប្រកាសក្រហមនេះ មិនអនុញ្ញាតឲ្យមានការចាប់ខ្លួនដោយបង្ខំ ធ្វើបត្យាប័ន ថ្នាក់ដឹកនាំប្រទេសណាមួយឡើយ គេអាចត្រឹមដាក់កំហឹលើការធ្វើដំណើរតែប៉ុណ្ណោះ

ក្រោយទទួលបានសំណើរសុំឲ្យចេញសេចក្តីប្រកាសក្រហម ទៅលើបុគ្គលណាម្នាក់ ប៉ូលីសអន្តរជាតិ នឹងធ្វើការជួបប្រជុំពិភាក្សាក្នុងគណៈកម្មការរបស់ខ្លួន ថាតើគួរចែកចាយព័ត៌មានទាំងនោះជាមួយរដ្ឋសមាជិកដែរទេ បន្ថែមពីនេះ ប៉ូលីសInterpol ក៏មិនតម្រូវឲ្យចេញសេចក្តីប្រកាសជាសាធារណៈដែរ ប៉ុន្តែក្នុងករណីមួយចំនួន បុគ្គលដែលត្រូវបានប្រកាសក្នុងសេចក្តីជូនដំណឹងក្រហម ត្រូវលេចមុខក្នុងវេសាយរបស់ Interpol​

សូមជម្រាបថា នៅថ្ងៃទី ២៩ ខែមិថុនា លោក Ali Qasi Mehr រដ្ឋអាជ្ញាអ៉ីរ៉ង់ បានបញ្ជាក់ឲ្យដឹងថា មនុស្សចំនួន៣៦ រូបក្នុងនោះមានលោកត្រាំ មន្ត្រីនយោបាយ និងយោធា ដែលពាក់ព័ន្ធទៅនឹងអំពើឃាតកម្មលើត្តសេនីយ៍ Qassem Soleimani កាលពីខែមករា ត្រូវបានស៊ើបអង្កេត និងចេញដីការឲ្យចាប់ខ្លួនតាមរយៈ Interpol ចំពោះលោក ត្រាំ វិញ អ៉ីរ៉ង់ នឹងបន្តតាមចាប់ខ្លួនដើម្បីកាត់ទោសបើទោះបីជាលោកចប់អាណត្តិក៏ដោយ

ដោយឡែកចំពោះការស្នើសុំរបស់អ៉ីរ៉ង់ទៅ ប៉ូលីសInterpol នេះ លោក Brian Hook បេសកជនអាមេរិកទទួលបន្ទុកកិច្ចការអ៊ីរ៉ង់ នៅថ្ងៃទី២៩ មិថុនា បាននិយាយថា សំណើនេះមានលក្ខណៈនយោបាយ ហើយពុំមានទាក់ទងអ្វីទៅនឹងសន្តិសុខជាតិ សន្តិភាពអន្តរជាតិ និងការលើកកម្ពស់ស្ថិរភាពឡើយ ពីទីក្រុងរីយ៉ា ប្រទេសអារ៉ាប៊ីសាអូឌីត លោក Hook បន្ថែមថាវា គ្រាន់តែជាការឃោសនានយោបាយប៉ុណ្ណោះដែលគ្មានអ្នកណាខ្វល់ខ្វាយឡើយ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print