រាជរដ្ឋាភិបាលសម្រេចផ្តល់ប្រាក់ឧបត្ថម្ដ​ដល់ពលរដ្ឋក្រីក្រ៥៦ម៉ឺនគ្រួសារ​អំឡុង​ពេលជួបវិបត្តិកូវីដ-១៩

ចែករំលែក៖

ខេត្ត​ព្រៃវែង​ ៖​ នៅក្នុងពិធីបុណ្យឆ្លង​សាលាបុណ្យ និងឈាបនដ្ឋានវាលតូច ស្ថិតក្នុងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី៤ ខែកក្កដានេះ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីត​យុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារចុះជួយឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង លោក វង សូត បានថ្លែងថា ពលរដ្ឋជាង៤៥ម៉ឺនគ្រួសារ ទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល​ ។ ប៉ុន្តែ​ការឧបត្ថម្ភនេះនឹងបញ្ឈប់ទៅវិញ​នៅពេលដែលជំងឺកូវីដ-១៩ បានផុតរលត់បាត់ទៅ ។ ដូច្នេះហើយសូមបងប្អូនផ្សេងទៀតដែលមិនទទួលបានការ​ឧបត្ថម្ភពីរាជរដ្ឋាភិបាលសូមកុំមានការថ្នាំងថ្នាក់»។

លោករដ្ឋមន្រ្តីបានបញ្ជាក់ថា «គិតត្រឹមថ្ងៃទី៣ ខែកក្កដា ឆ្នាំ​២០២០​ យើងបានផ្តល់ជូនចំនួនជាង៤៥ម៉ឺនគ្រួសាររួចហើយ ដែលពួកគាត់ទាំងនោះសុទ្ធតែជាអ្នកក្រីក្រខ្វះខាត ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋផ្សេងទៀតដែលមិនទទួលបានការឧបត្ថម្ភពីរាជរដ្ឋាភិបាលសូមកុំមានការថ្នាំងថ្នាក់»។

លោក វង សូត បានគូសបញ្ជាក់ថា ពេលបច្ចុប្បន្ននេះថ្វីដ្បិតតែមានគ្រួសារមួយ​ចំនួនធំមានជីវភាពប្រសើរ តែក៏នៅមានគ្រួសារមួយចំនួនតូចកំពុងស្ថិតក្នុងភាពក្រីក្រនៅឡើយ អ៊ីចឹងហើយទើប រាជរដ្ឋាភិបាលបានសម្រេចផ្តល់នូវប្រាក់ឧត្ថម្ភប្រចាំខែបន្តិចបន្តួចដល់គ្រួសារក្រីក្រទាំងនោះ ដែលមានសរុបប្រមាណ៥៦ម៉ឺនគ្រួសារនៅទូទាំងប្រទេស ហើយគិតត្រឹមល្ងាចថ្ងៃម្សិលមិញមានជាង៤៥ ម៉ឺនគ្រួសារបានទទួលការឧបត្ថម្ភរួចហើយ។

ទាក់ទងទៅនឹងសមិទ្ធផលដែលបានធ្វើពិធីបុណ្យឆ្លងនាពេលនេះ​ លោក វង សូតបានបញ្ជាក់ថា​ សមិទ្ធិនេះគឺ​សម្រាប់ពលរដ្ឋនៅទីនេះប្រើប្រាស់រួម ដូច្នេះត្រូវមានការថែរក្សាជារួម។​ សមិទ្ធផលរួម​មាន​ សាលាបុណ្យ និងឈាបនដ្ឋាន រួមនឹងការរៀបចំទីធ្លានៅទីកន្លែងនេះដែលត្រូវចំណាយថវិកាអស់ជាង៣៣.០០០ដុល្លារ​ ៕​ដោយ៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print