ភ្នំពេញ៖ កិច្ចប្រជុំគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលនេះ ធ្វើឡើងអស់រយ:ពេលជាង៨ម៉ោង នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០ ដឹកនាំដោយលោក ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដើម្បីពិភាក្សាទៅលើការងារមួយចំនួនពាក់ព័ន្ធនឹងសកម្មភាពយុវជនគណបក្ស។
ក្នុងចំណោមកិច្ចពិភាក្សានានាខាងលើនោះ អង្គប្រជុំក៏បានលើកឡើងអំពីការរៀបចំពង្រឹងរចនាសម្ពន្ធ តួនាទី ភារកិច្ចរបស់យុវជនគណបក្សថ្នាក់កណ្តាលផងដែរ សំដៅធ្វើយ៉ាងណាដើម្បីឈានទៅដល់ការពង្រឹងប្រសិទ្ធភាពការងាររបស់យុវជនគណបក្សឱ្យមានភាពការពង្រឹងរចនាសម្ពន្ធ តួនាទី ភារកិច្ចរបស់យុវជនបក្សឱ្យខ្លាំងជាងមុន៕
...
ដោយ៖ សិលា